Bale រកបាន Hat Trick ជួយ Spurs លត់ Sheffield ៤-០ ក្នុងប្រកួត PL

//s9.kh1.co/1f/1f7b1f34a35efbded29c813b4d99a2fbd7135b7b.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Tottenham Hotspur

អង់គ្លេស៖ ក្លិប Tottenham Hotspur បាន​ប្រកួត​ឈ្នះ​នឹង​ក្លិប Sheffield United ក្របខ័ណ្ឌ​ Premier League នៅ​លទ្ធផល ៤-០ នៅ​ក្នុង​ថ្ងៃ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bale
Bale

Spurs បាន​ស៊ុតចូល​ ៤គ្រាប់​ជា​បន្ត​បន្ទាប់​ដោយ​កីឡាករ​ ២រូប​គឺ ខ្សែប្រយុទ្ធខ្ចីជើងពីក្លិប Real Madrid កីឡាករ Gareth Bale រក​បាន​ ៣គ្រាប់​នៅ​នាទីទី៣៦ម្ដង នាទីទី៦១ម្ដង និង​នាទីទី៦៩ម្ដង។ រី​ឯគ្រាប់​៤រក​បាន​ដោយ​ខ្សែប្រយុទ្ធ Son Heung-min នៅនាទីទី៧៧។

ចំណែកឯខាង​ Sheffield វិញ​ទោះ​ជា​ខិតខំវាយបក​មក​វិញ​យ៉ាង​ណា​ក្ដីក៏​មិនអាច​រកគ្រាប់​បាល់តាម​ទាន់ Spurs ដែរ​។

សកម្មភាពប្រកួត
សកម្មភាពប្រកួត

ក្រោយប្រកួត​នេះចប់ Spurs បាន​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់ទី៥នៅ​ក្នុង​ប្រកួត PL ខាង​លើ​ដោយ​មាន៥៦ពិន្ទុ ខណៈ Sheffield វិញ​កំពុង​ឈរ​នៅ​ចំណាត់ថ្នាកទី២០ ដែលមាន​ ១៧ពិន្ទុ៕

ប្រភពEvening Standard

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T