ខ្ញីកាន់តែចាស់កាន់តែហឹរ! Ronaldo វាយបកស៊ុតពីគ្រាប់ជួយ Juventus ឡើងមកឈរលេខ៣ (មានវីដេអូ)

//s9.kh1.co/2e/2eeb8f13fe41cad447e7ffe2b75317df9d613506.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Cristiano Ronaldo ស៊ុតពីរគ្រាប់ជួយ Juventus រកបានបីពិន្ទុ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានសាងគុណសម្បត្តិយ៉ាងច្រើនក្នុងការជួយ Juventus ទទួលបានជ័យជម្នះនៅលើ Udinese ក្នុងការប្រកួតយប់មិញនេះនៃក្របខណ្ឌ Seria A។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ នៅក្នុងវគ្គទីមួយ Juventus បានព្យាយាមគាបសង្កត់ទៅលើក្រុមម្ចាស់ផ្ទះខ្លាំងមែនទែន ប៉ុន្តែ មិនមានសំណាងទាល់តែសោះថែមទាំងរបូតគ្រាប់បាល់ទៀតពីសំណាល់ការស៊ុតបញ្ចូលទីយ៉ាងស្អាតរបស់កីឡាករ Nahuel Molina។ នៅក្នុង៤៥នាទីដំបូង គ្រាប់បាល់កើតឡើងតែមួយគ្រាប់នេះប៉ុណ្ណោះ។

លុះឈានចូលវគ្គទីពីរ Juventus បានបន្ថែមការវាយសម្រុកទ្វេដងរហូតមានឱកាសក្នុងការស៊ុតបាល់ពិន័យប៉េណាល់ទីនៅនាទីទី៨៣ និង ធ្វើបានដោយ Ronaldo។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺ កីឡាករសញ្ជាតិព័រទុយកាល់ខាងលើបានស៊ុតបញ្ចូលទីមួយគ្រាប់ទៀតនៅនាទីទី៨៩ ជាគ្រាប់ជ័យជម្នះជួយ Juventus វាយបកយកឈ្នះ Udinese ក្នុងលទ្ធផល ២ទល់នឹង១។

គួរបញ្ជាក់ដែរថា ជ័យជម្នះនេះបានជួយ Juventus ឡើងមកឈរលេខ៣ មាន៦៩ពិន្ទុស្មើគ្នា ជាមួយក្រុមលេខ២ Atalanta ប៉ុន្តែឱកាសក្នុងការប្រជែងពាន Serie A រដូវកាលនេះ គឺបានបញ្ចប់ទៅហើយ ដោយក្រុម Inter Milan មានពិន្ទុគ្រប់គ្រាន់ក្នុងការលើកពាន បើទោះជានៅសល់៤ប្រកួតទៀតទើបបញ្ចប់លីគក៏ដោយ៕

ក្លិប Juventus
ក្លិប Juventus
វីដេអូហាយឡាយការប្រកួតរវាង Juventus និង Udinese

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T