Messi បានសរសើរមិត្តរួមក្រុមម្នាក់នេះមិនដាច់ពីមាត់ ហើយថាខ្លួនជាអ្នកគាំទ្រដ៏ធំរបស់កីឡាកររូបនេះ

//s9.kh1.co/65/65bf1ae42aead8276f06bf3d0ecedb693e06dd52.png
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Messi បានសរសើរមិនដាច់ពីមាត់ ទៅកាន់មិត្តរួមក្រុមម្នាក់នេះ ហើយថាខ្លួនជាអ្នកគាំទ្រដ៏ធំរបស់កីឡាកររូបនេះ

អេស្ប៉ាញ៖ ថ្មីៗនេះលោក Frenkie de Jong បានទទួលការកោតសរសើរនៅក្នុងបណ្តាញសារព័ត៌មានអេស្ប៉ាញចំពោះទម្រង់លេងរបស់លោកនៅពេលដែលក្រុម Barcelona លើកពាន Copa Del Rey ខណៈដែលពួកគេកំពុងប្រជែងដណ្តើមពានរង្វាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Frenkie De Jong និង Messi
Frenkie De Jong និង Messi

ថ្លែងទៅកាន់ De Telegraaf លោក Koeman បាននិយាយថា លោកបាននិយាយជាមួយ De Jong បន្ទាប់ពីការមកដល់ទីក្រុងបាសេឡូណានៅរដូវក្តៅថា “នៅពេលខ្ញុំមកដល់ខ្ញុំបានប្រាប់ Frenkie ថានេះជារដូវកាលទី ២ របស់អ្នកហើយអ្នកត្រូវបោះជំហានទៅមុខមួយជំហានខ្ពស់ជាងនេះ មិនមែនគ្រាន់តែលេងដើម្បីតែលេងនោះទេ។ នេះស្តាប់មើលទៅដូចជាឃោរឃៅបន្តិច ប៉ុន្តែគាត់បានយល់ពីន័យរបស់វា។ ខ្ញុំបានប្រាប់គាត់ឱ្យទទួលខុសត្រូវបន្ថែមទៀត ដើម្បីចូលទៅក្នុងប្រអប់របស់គូប្រជែងបន្ថែមទៀត។​

Frenkie De Jong និង Messi
Frenkie De Jong និង Messi

Koeman ក៏បានបង្ហើបផងដែរថា Messi គឺជាអ្នកគាំទ្រដ៏ធំរបស់ខ្សែបម្រើហូឡង់រូបនេះថា “ក្នុងអំឡុងពេលសន្ទនាទាំងនេះខ្ញុំក៏មានការចូលរួមពី Messi ដែរ។ Messi បានប្រាប់ Frenkie ថាគាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ គាត់កសប្បាយចិត្ត ពេលលេងជាមួយកីឡាករដូចជា Frenkie ពីព្រោះគាត់ចង់បានកីឡាករបាល់ទាត់ពិតប្រាកដនៅជុំវិញគាត់។​

Frenkie De Jong និង Messi
Frenkie De Jong និង Messi

កីឡាកររូបនេះបន្តទៀតថា​ “នៅពេលយើងនិយាយជាមួយគ្នាបីនាក់ Messi ចែករំលែកយោបល់របស់គាត់ចំពោះ Frenkie ។ គាត់តែងតែព្យាយាមឱ្យ Frenkie បង្ហាញពីសក្ដានុពលរបស់ខ្លួន ដោយ Messi ជឿជាក់ថា Frenkie អាចឈានដល់កម្រិតមួយខ្ពស់ជាងនេះ។ គាត់យល់ឃើញថាគាត់ជាកីឡាករឆ្លាតវៃម្នាក់”៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T