ល្បឿនលឿនណាស់! Bale ស៊ុត ៣ គ្រាប់ ខណៈ Spurs លត់ Sheffield ចាស់ដៃ(មានវីដេអូ)

//s9.kh1.co/eb/eb0f2a8c4e4971e8658788bafbc0b8928ca074aa.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bale ស៊ុត ៣ គ្រាប់ម្នាក់ឯង ខណៈ Spurs លត់ Sheffield ៤-០។

អង់គ្លេស៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ត្រូវនឹងថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ ជាការប្រកួតក្នុងសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Tottenham Hotspur បានបើកទ្វាកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Sheffield United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ការប្រកួតបានបញ្ចប់ទៅដោយក្រុម Spurs បានលត់ក្រុម Sheffield យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នាការប្រកួតកាលពីយប់មិញយើងឃើញថា Bale ពិតជាបង្ហាញទម្រង់លេងបានល្អមែនទែន, ជាពិសេសល្បឿនរបស់គេគឺនៅតែលឿនដដែល ដោយមិនចាញ់កាលពីមុនប៉ុន្មានឡើយ។ តួយ៉ាងខ្សែប្រយុទ្ធសញ្ជាតិ វែលន៍រកបាន ៣ គ្រាប់ម្នាក់ឯង នៅនាទីទី ៣៦, ៦១ និង ៦៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ចំណែកឯ Son Heung-min ក៏ធ្វើបានល្អណាស់ដែរ ដោយគេអាចរកបានមួយគ្រាប់ផងដែរ ដែលជាគ្រាប់ចុងក្រោយឱ្យក្រុមមាន់ខ្នាយមាស នៅនាទីទី ៧៧ តាមរយៈការស៊ុតកាច់មុំពីលើដំបូលទូកយ៉ាងអស្ចារ្យមែនទែន។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា នៅពេលនេះ Spurs បានហក់ឡើងមកឈរចំណាត់ថ្នាក់ទី ៥ នៃក្របខណ្ឌ Premier League វិញហើយ មាន ៥៦ ពិន្ទុ កំពុងប្រដេញពិន្ទុគ្នាយ៉ាងប្រកៀកប្រកិតដើម្បីដណ្តើមដំណែងក្រុមកំពូលទាំង ៤ ជាមួយក្រុម Chelsea និង West Ham United

សូមទស្សនាវីដេអូខាងក្រោម៖

  ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T