Taeyeon មេក្រុម SNSD ហាក់មិនស្រណុកចិត្តនឹងម៉ូដែលទូរស័ព្ទរបស់ខ្លួនដែលប្រើរាល់ថ្ងៃ

//s9.kh1.co/9c/9caccd0e15e98709cfe115eef6ae4fbde106ca8b.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Taeyeon មេក្រុម SNSD ហាក់មិនស្រណុកចិត្តនឹងម៉ូដែលទូរស័ព្ទរបស់ខ្លួនដែលប្រើរាល់ថ្ងៃ

កូរ៉េខាងត្បូង៖ Taeyeon ដែលត្រូវបានគេស្គាល់ថាជាតារាស្រីម្នាក់ដែលមិនចេះចាស់ទាល់តែសោះ ក៏ដូចជាមានតួនាទីជាមេក្រុមរបស់ Girls' Generation បានបង្ហាញនូវអារម្មណ៍តប់ប្រមល់ មិនស្រឡះចិត្ត ទាក់ទងនឹងម៉ូដែលទូរស័ព្ទថ្មីរបស់ IPHONE។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taeyeon មេក្រុម SNSD
Taeyeon មេក្រុម SNSD

យោងទៅតាមគណនី Instagram ជាផ្លូវការរបស់ Taeyeon កាលពីថ្មីៗនេះ ដែលវាជាការនិយាយលេងសំណេះសំណាលជាមួយអ្នកគាំទ្រ។ កំឡុងពេលនិយាយលេងជាមួយអ្នកគាំទ្រ Taeyeon ក៏បានលើកយកប្រធានមួយទាក់ទងនឹងទូរស័ព្ទរបស់នាង ដែលនាងកំពុងប្រើប្រាស់សព្វថ្ងៃនេះ ដោយនាងហាក់មានអារម្មណ៍ថាស្តាយក្រោយ បន្ទាប់ពីការទិញទូរស័ព្ទ "IPhone mini" ពណ៌ស្វាយនេះ។ Taeyeon ក៏បានរៀបរាប់បន្តទៀតថា "ស្តាយណាស់ដែលខ្ញុំបានទិញ iPhone12 mini ពណ៌ស្វាយរួចទៅហើយ បើចាំតែបន្តិចទៀតខ្ញុំអាចនឹងប្តូរចិត្តចង់បាន iPhone12 pro វិញហើយ"។ សម្រាប់អ្នកគាំទ្ររបស់ Taeyeon ប្រាកដជាដឹងច្បាស់ណាស់ថា ពណ៌ដែល Taeyeon ស្រលាញ់ខ្លាំងជាងគេនោះគឺពណ៌ស្វាយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាកំពូលតារាម្នាក់ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ក៏ដូចជាមានទ្រព្យសម្បត្តិរាប់មិនអស់ ការចង់បានអ្វីមួយគឺមិនពិបាកសម្រាប់ពួកគេប៉ុន្មានទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Taeyeon មេក្រុម SNSD
Taeyeon មេក្រុម SNSD
Taeyeon មេក្រុម SNSD
Taeyeon មេក្រុម SNSD
Taeyeon មេក្រុម SNSD
Taeyeon មេក្រុម SNSD

ប្រភពAllkpop

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T