សម្ដេច ហ៊ុន សែន បង្ហើបថា នឹងសាកល្បង​អញ្ជើញ​កីឡាករ Messi និង Neymar មកទស្សនកិច្ចនៅកម្ពុជា ពេលកូវីដ​១៩​​ធូរ​ស្រាល​

//s9.kh1.co/33/33381450deab7c19a19e53759f14c7a7cc77478a.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា នឹងសាកល្បងអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចនៅកម្ពុជា ពេលកូវីដ១៩ ធូរស្រាល

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា នឹងសាកល្បងអញ្ជើញកីឡាករបាល់ទាត់លំដាប់ពិភពលោក Messi និង Neymar មកទស្សនកិច្ចនៅកម្ពុជា ពេលកូវីដ១៩ ធូរស្រាល។ លើកឡើងបែបនេះ ដោយសម្តេច​តបតាម​សំណើរ​​របស់​ម្ចាស់គណនីឈ្មោះ Dïñ Dîñ ដែលបានខមិនសុំសម្ដេចតេជោ អញ្ជើញកីឡាករឆ្នើមទាំងពីររូបនេះមក​ទស្សនកិច្ច​នៅកម្ពុជា ពេលកូវីដ១៩ បានធូរស្រាល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេច ហ៊ុន សែន មានប្រសាសន៍បែបនេះ កាលពីព្រលប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការចាក់​វា៉ក់សាំង​បង្ការកូវីដ១៩របស់ចិនទៅលើកំពូលកីឡាករបាល់ទាត់ Messi និង Neymar។ នេះបើយោងតាម​ការចុះផ្សាយ​​របស់សារព័ត៌មានចិនស៊ិនហួរ។

https://s9.kh1.co/__image/w=650,h=600,q=100/f2/f28b9fddbd55727c85758e2be48d30a59183b680.png

គួរបញ្ជាក់ថា Messi គឺជាកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិអាហ្សង់ទីន ដែលសព្វថ្ងៃកំពុងប្រកបអាជីពនៅក្លឹប​កំពូល​របស់អេស្ប៉ាញ គឺ Barcelona ចំណែក Neymar គឺជាកីឡាការបាល់ទាត់ឆ្នើមសញ្ជាតិប្រស៊ីល ដែលសព្វថ្ងៃកំពុង​ប្រកបអាជីពនៅក្លឹបកំពូលរបស់បារាំង គឺ Paris Saint-Germain ៕

Neymar និង Messi
Neymar និង Messi
HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T