២ គ្រាប់របស់ Ronaldo យប់មិញជួយឲ្យក្រុម Juventus រំកិលទៅកាន់កៅអី UCL

//s9.kh1.co/b6/b6052bd0b678b511e64bad522266b5154d974e3c.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

២ គ្រាប់របស់ Cristiano Ronaldo យប់មិញជួយឲ្យក្រុម Juventus ស្ថិតនៅកៅអី UCL សម្រាប់រដូវកាលក្រោយ ។

បរទេស៖ ពានរង្វាន់ Serie A សប្តាហ៍ទី៣៤ដែលជាការជួបគ្នារវាងក្រុម Udinese ឈរលេខរៀងទី១១បើកទ្វារទទួលស្វាគមន៍ក្រុមភ្ញាវសេះបង្កង Juventus ដែលត្រូវការឈ្នះជាចាំបាច់ដើម្បីរំកិលទៅកាន់លេខរៀងទី៣មានសិទ្ធិក្នុងការលេងពានរង្វាន់ UCL នារដូវកាលក្រោយ។ ២គ្រាប់របស់ Ronaldo កាលពីយប់មិញធ្វើឲ្យគាត់នៅតែបន្ត ឈរកំពូលតារាងក្នុងនាមជាអ្នកស៊ុតបញ្វូលទីច្រើនជាងគេនៅ Serie A ពោលគឺ២៧គ្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គ្រាប់បាល់តាមស្មើ 1:1 
គ្រាប់បាល់តាមស្មើ 1:1 

នៅក្នងតង់ទី១លេងមិនដល់១០នាទីស្រួលបួលផងក្រុមម្ចាស់ផ្ទះបើកការនាំមុខ 1:0 លើក្រុមភ្ញាវដែលស៊ុតបញ្ចូលទីដោយកីឡាករ Nahuel Molina ចប់តង់ទី១លទ្ធផលនៅរក្សារដដែល។ លុះដល់តង់ទី២ក្រុមភ្ញាវត្រូវចំណាយពេលរហូតដល់នាទី៨៣ទើបតាមបាន 1:1 ស៊ុតបញ្ចូលទីដោយកីឡាករ Ronaldo បន្ទាប់ពីតាមបានស្មើខ្សែប្រយុទ្ធឆ្នើមសញ្ជាតិ Portugal ក៏បន្ថែមគ្រាប់បាល់ជ័យជម្នះនៅនាទី៨៩ ដែលជាការបញ្ចូនបាល់យ៉ាងស្អាតពីសំណាកខ្សែបម្រើ Adrien Rabiot ៕

Udinese 1:2 Juventus  
Udinese 1:2 Juventus  
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T