កីឡាកររបស់ក្រុម Real Madrid ១រូប បដិសេធមិនព្រមចរចាកុងត្រាជាមួយក្លិប

//s9.kh1.co/40/40742020a4bdd2c21625c0bf65353b10cdae1047.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Sergio Ramos បដិសេធមិនព្រមចរចាកុងត្រាជាមួយក្លិបReal Madrid

អេស្ប៉ាញ៖ កីឡាករខ្សែការពារម្នាក់របស់ក្រុមអធិរាជស Real Madrid ម្នាក់គឺ​ កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos បានធ្វើការបដិសេធមិនព្រមចរចារឿងកុងត្រាថ្មីជាមួយក្លិបនោះទេ​ ហើយរូបគេអាចនឹងចាកចេញពីក្លិប Real Madrid នៅក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos
កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos

ក្រុមអធិរាជស​ Real Madrid ត្រូវបានគេដឹងថានឹងផ្តល់ជូនដល់កីឡាករខ្សែការពារវ័យ៣៥ឆ្នាំរូបនេះនូវកិច្ចសន្យាថ្មីរយះពេលមួយឆ្នាំបន្តទៀត ក៏ប៉ុន្តែបច្ចុប្បន្នកីឡាកររូបនេះកំពុងតែធ្វើការពិចារណាលើលក្ខខណ្ឌនៃកិច្ចសន្យាថ្មី ហើយថែមទាំងធ្វើការបដិសេធមិនទាន់ចរចាកុងត្រាថ្មីនៅឡើយនោះទេ​។

កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos
កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos
កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos
កីឡាករសញ្ជាតិអេស្ប៉ាញ Sergio Ramos

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែការពារចាស់វស្សារូបនេះបានចំណាយរយះពេលលេងឧ្យក្លិបយក្យអេស្ប៉ាញមួយនេះអស់រយះពេល១៦រដូវកាលចាប់តាំងការផ្ទេរចេញពីក្លិប Sevilla​ ដោយបានលេងចំនួន៦៥៩​ ប្រកួតហើយស៊ុតបញ្ជូលទីបាន១០០គ្រាប់។ ឥលូវនេះអនាគតកីឡាកររូបនេះហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ហើយប្រសិនបើកីឡាករូបនេះមិនអាចចរចាកុងត្រាជាមួយក្លិបបានទេនោះ រូបគេនឹងចាកចេញនៅខែមិថុនា៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T