ទីបំផុត TWICE បញ្ចេញរូបភាពពញ្ញាក់អារម្មណ៍ សម្រាប់អាល់ប៊ុមថ្មី

//s9.kh1.co/07/079fd3f6319f405499aa04c155531767a471f664.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទីបំផុត TWICE បញ្ចេញរូបភាពពញ្ញាក់អារម្មណ៍ សម្រាប់អាល់ប៊ុមថ្មីហើយ

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារី TWICE ដ៏មានប្រជាប្រិយរបស់ផលិតកម្ម JYP ដែលត្រូវបានគេប្រកាសត្រលប់មកវិញនាពេលឆាប់ៗនោះ ឥលូវនេះ TWICE ក៏បានបញ្ចេញនៅ poster ថ្មីសន្លាង សម្រាប់ការវិលត្រលប់របស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
TWICE
TWICE

នៅថ្ងៃទី២ ខែឧសភា គេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ TWICE បានបង្ហោះនូវរូបភាពពញ្ញាក់អារម្មណ៍មួយ ដែលទាក់ទងនឹងអាល់ប៊ុមថ្មីទី១០ របស់ពួកគេ ដែលមានចំណងជើងថា "Taste of love"។ ក្នុង poster នោះផងដែរ TWICE ក៏បានបញ្ជាក់នូវការបរិច្ឆេទច្បាស់លាស់សម្រាប់ការចេញអាល់ប៊ុមថ្មី គឺវានឹងចេញនៅថ្ងៃទី ០៩ ខែមិថុនាខាងមុខនេះ ក៏ដូចជាពត៍មាននៃការដាក់បញ្ជារទិញអាល់ប៊ុមរបស់ពួកគេផងដែរ។ 

Poster សម្រាប់អាល់ប៊ុមទី១០របស់ TWICE
Poster សម្រាប់អាល់ប៊ុមទី១០របស់ TWICE

សម្រាប់អ្នកគាំទ្រក្រុមចម្រៀងនារី TWICE ប្រាកដជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់សម្រាប់វត្តមានរបស់ពួកគេនៅលើឆាកតន្ត្រីម្តងទៀត បន្ទាប់ពីអាល់ប៊ុមចុងក្រោយដែលចេញកាលពីចុងឆ្នាំ២០២០ មានឈ្មោះថា "Eyes wide open"៕

TWICE
TWICE

ប្រភពTWICE

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T