ក្ដៅៗ! ពេលនេះអ្នក​គាំទ្រ Manchester United កំពុងតវ៉ាឲ្យ​ត្រកូល Glazer ចាកចេញ​

//s9.kh1.co/78/78b4b7e6af584947aa5ad3106901e42ca66a7758.jpeg
កីទ្បា

 ០២-ឧសភា-២០២១ ៩ល្ងាច · ៣ ឆ្នាំមុន

ក្ដៅៗ! អ្នកអ្នក​គាំទ្រ Manchester United កំពុងតវ៉ាឲ្យ​ត្រកូល Glazer ចាកចេញ​ហើយ​ពេលនេះ ។

បរទេស៖ ក្រុមអ្នកតវ៉ានៅឯសណ្ឋាគារ Lowry របស់ក្រុម Manchester United បានទម្លាយរបាំងការពារដែកដែល​ប៉ូលីសបានដាក់។ ច្រកចូលខាងមុខនិងខាងក្រោយបច្ចុប្បន្នត្រូវបានបិទ។ កីឡាករកំពុងអើតមើលតាមបង្អួចនៅជាន់ខាងលើ។ បុគ្គលិកក្លិប និងកីឡាករបិសាចក្រហមមិនបានចាកចេញពីសណ្ឋាគារ Lowry នៅឡើយទេ ដោយសារតែការតវ៉ាដែលកំពុងបន្ត។ ឡានក្រុងរបស់ក្រុម Man United នៅតែស្ថិតនៅខាងក្រៅសណ្ឋាគារ Lowry នៅឡើយ ចំពេលមានសំលេងស្រែកថា "យើងនឹងសំរេចចិត្តពេលអ្នកលេង"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡានក្រុងរបស់ក្រុម Man United ស្ថិតនៅខាងក្រៅសណ្ឋាគារ Lowry
ឡានក្រុងរបស់ក្រុម Man United ស្ថិតនៅខាងក្រៅសណ្ឋាគារ Lowry

កីឡដ្ឋាន Old Trafford ត្រូវបានអ្នក​គាំទ្រ​រាប់​រយពាន់​នាក់​បាន​ទម្លាយនិង​សម្រុក​ចូល​ទៅ​ក្នុង​កីឡដ្ឋាន Old Trafford ហើយ​មាន​ការ​ដុត​កាំជ្រួចផ្សែង ។ ក្រុមកម្មករថែរក្សាទីលានកំពុងពិនិត្យមើលទីលាន Old Trafford ចំពោះការខូចខាតដែលអាចកើតមានដោយសារតែការតវ៉ានិង​អ្នក​គាំទ្រ​ដើរជាន់។ កាមេរ៉ាថតបំពាក់លើ​កីឡដ្ឋាន​បាន​បាក់បែកខូចអស់។ ការ​ប្រកួតមិនដឹង​ថា​ដំណើរការ​បាន​ឬ​អត់៕

​នៅខាង​ក្នុង​កីឡដ្ឋាន Old Trafford 
​នៅខាង​ក្នុង​កីឡដ្ឋាន Old Trafford 
​នៅខាង​ក្រៅ​កីឡដ្ឋាន Old Trafford 
​នៅខាង​ក្រៅ​កីឡដ្ឋាន Old Trafford 
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T