លោក Kloop ព្រមានកីឡាករម្នាក់មិនត្រូវបង្ខំចិត្តចូលរួមជាមួយក្រុមជម្រើសជាតិនៅ Euro​2020​ នោះទេ

//s9.kh1.co/bf/bf4c3107aef4a684fc814f389e569c6a3244eada.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Kloop ព្រមានកីឡាករម្នាក់មិនត្រូវបង្ខំចូលរួមជាមួយក្រុមជម្រើសជាតិនៅ Euro​2020​ នោះទេ

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool​ គឺ លោក Jurgen​ Kloop​​ បានធ្វើការព្រមានទៅដល់កូនក្រុមខ្លួនម្នាក់គឺ កីឡាករសញ្ជាតិហូឡង់ Virgil Van Dijk​​ ថាកីឡាកររូបនេះមិនត្រូវបង្ខំចិត្តចូលរួមជាមួយលេងក្រុមជម្រើសជាតិហូឡង់នៅ Euro202​0​ នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jurgen​ Kloop
លោក Jurgen​ Kloop
កីឡាករ Virgil Van Dijk​​
កីឡាករ Virgil Van Dijk​​

គួរបញ្ជាក់ផងដែរថា ខ្សែការពាររូបនេះនៅតែមិនទាន់វិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមហង្សក្រហម​ Liverpool​ វិញនៅឡើយទេ​ ដោយសារតែបញ្ហារបួសជង្គង់ហើយនៅសល់រយៈមួយខែទៀតទើបអាចវិលត្រលប់មកចូលរួមជាមួយក្រុមវិញបានសម្រាប់ការប្រកួតរដូវក្តៅខាងមុខនេះ​។​ ស្របនឹងការមិនទាន់ជាសះស្បើយស្រួលបួលរបស់កីឡាកររូបនេះ លោក Jurgen Klopp បានព្រមានប្រឆាំងនឹងការប្រញាប់ប្រញាល់ របស់កីឡាករ​ Virgil van Dijk ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ Euro ២០២០ សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែគាត់បាននិយាយបន្ថែមទៀតថា គាត់នឹងមិនរារាំងខ្សែការពាររូបនេះពីការបង្ហាញខ្លួនសម្រាប់ជម្រើសជាតិហូល្លង់ឡើយ។

លោក Jurgen​ Kloop​ និង កីឡាករ Virgil Van Dijk​​
លោក Jurgen​ Kloop​ និង កីឡាករ Virgil Van Dijk​​
កីឡាករ Virgil Van Dijk​​
កីឡាករ Virgil Van Dijk​​

កីឡាករ Virgil Van Dijk ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះក្តីសង្ឃឹមនៃភាពជោគជ័យរបស់ក្រុមជម្រើសជាតិហូល្លង់នៅក្នុងព្រឹត្តិការណ៍ Euro នៅរដូវក្តៅនេះប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើគាត់នឹងអាចចូលរួមលេងឧ្យក្រុមជម្រើសជាតិបានឬយ៉ាងណានោះទេ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T