តារាឆ្នើមរបស់ Chelsea រូបនេះអាចនឹងត្រូវអវត្តមានក្នុងជំនួបជាមួយ R. Madrid យប់ថ្ងៃពុធខាងមុខ

//s9.kh1.co/f0/f08b8dbf630ef01528696a58a094d2aa7067d8a6.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើឆ្នើមរបស់ Chelsea កីឡាករ Mason Mount អាចនឹងត្រូវអវត្តមានក្នុងជំនួបជាមួយ Real Madrid យប់ថ្ងៃពុធខាងមុខនេះ

អង់គ្លេស៖ ខ្សែបបម្រើវ័យ២២ឆ្នាំជម្រើសជាតិអង់គ្លេស Mason Mount ដើរតួយ៉ាងសំខាន់ឲ្យ Chelsea ក្នុងជ័យជម្នះលើក្លិប Fulham ដោយលទ្ធផល២ទល់នឹង០ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ពោលជាអ្នកបោះបាល់ឲ្យកីឡាករ Kai Havertz ស៊ុតបញ្ជូលទីគ្រាប់ទី១។ ប៉ុន្តែនៅនាទីទី៧៦ រូបគេត្រូវប្តូរចេញដោយសារតែទទួលរងរបួសត្រង់ចង្កេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mason Mount
Mason Mount

ស្របពេលជាមួយគ្នានេះ Mount អាចនឹងមានភាគរយខ្ពស់ដែលត្រូវអវត្តមានក្នុងជំនួបជាមួយក្លិបយក្សអេស៉្បាញ Real Madrid នៅទឹកដី Stamford Bridge យប់ថ្ងៃពុធខាងមុខនេះ។ គួរបញ្ជាក់ដែរថាកាលពីជើងទី១នៅទឹកដីរបស់ Real Madrid ក្លិបទាំងពីរបញ្ចប់ដោយលទ្ធផល១ទល់នឹង១៕​

Mason Mount
Mason Mount

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T