លោក Solskjaer សង្ឃឹមថាការរីកចម្រើនរបស់ Man Utd នឹងជួយឱ្យកីឡាករពីររូបនៅបន្តទៀតជាមួយក្លិប

//s9.kh1.co/f4/f4c9feeec74b7bdf37822a40b5831115e232ced6.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Solskjaer សង្ឃឹមថាការរីកចម្រើនរបស់ Man Utd នឹងជួយឱ្យកីឡាករពីររូបនៅបន្តទៀតជាមួយក្លិប Solskjaer សង្ឃឹមថាការរីកចម្រើនរបស់Man Utd នឹងជួយឧ្យកីឡាករពីររូបនៅបន្តទៀតជាមួយក្លិប

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបីសាចក្រហម Manchester Uinted គឺ លោក​ Ole Gunner Solskjaer​​ បានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា ការរីកចម្រើនរបស់ក្រុមបីសាចក្រហមនាពេលបច្ចុប្បន្ននឹងជួយបញ្ជុះបញ្ជូលឱ្យកីឡាករឆ្នើមពីររូបនៅបន្តជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunner Solskjaer
លោក Ole Gunner Solskjaer
លោក Ole Gunner Solskjaer​ និង កីឡាករ Paul Pogba
លោក Ole Gunner Solskjaer​ និង កីឡាករ Paul Pogba
លោក Ole Gunner Solskjaer​ និង កីឡាករ Cavani
លោក Ole Gunner Solskjaer​ និង កីឡាករ Cavani

កីឡករពីររូបដែរលោក Solskjaer ដាក់ក្តីសង្ឃឹមថាអាចស្នាក់នៅបន្តជាមួយក្រុមបិសាចក្រហម គឺ កីឡាករសញ្ជាតិបារាំង Paul Pogba​​ និងកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ Edinson Cavani​​ ។ គួររម្លឹកផងដែរថា កុងត្រារបស់កីឡាករវ័យ 27​ ឆ្នាំ Paul Pogba នឹងអស់សុពលភាពនៅដំណាច់ឆ្នាំ២០២២ ជាមួយនឹងព័ត៏មានលេចលឺថា កីឡាកររូបនេះអាចនឹងចូលរួមជាមួយក្លិបអធិរាជស Real Madrid ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ចំណែកឯកុងត្រារបស់កីឡាករចាស់វស្សា Edinson Cavani នៅ Manchester United វិញក៏មិននៅសល់រយះពេលយូរដែរ ពោលគឺកុងត្រារបស់រូបគេនឹងអស់សុពលភាពនៅចុងរដូវកាលនេះជាមួយជម្រើសបន្តរយះពេលមួយឆ្នាំ ។ បច្ចុប្បន្នកីឡាកររូបនេះកំពុងតែធ្វើបានយ៉ាងល្អជាមួយបីសាចក្រហម ស្របពេលដែលមានដំណឹងថា កីឡាកររូបនេះអាចនឹងផ្ទេរទៅលេងឧ្យក្លិបនៅប្រទេសអ៊ុយរ៉ាហ្កាយ Bocar Junior​ ។

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

គ្រូបង្វឹកសញ្ជាតិន័រវេស Ole Gunner Solskjaer បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមុនការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុមម្ចាស់ជើងឯក Liverpool ថា៖

Pual Pogba ដឹងពីអារម្មណ៏របស់ខ្ញុំដែលចង់ឧ្យគាត់នៅបន្ត។ វានិយាយអំពីការបង្កើតបរិយាកាសដែលយើងរីកចម្រើនបរិយាកាសប្រកួតប្រជែងនិងក្រុមដែលប្រជែងយកពានរង្វាន់។Pogba និង Cavani គឺជាអ្នកឈ្នះ ប៉ុន្តែពួកគេក៏ជាមនុស្សដែរហើយវាសំខាន់ណាស់ដែលពួកគេចូលចិត្តចូលនិងរីករាយលេងសម្រាប់ក្រុមនេះ។​ ប្រសិនបើយើងអាចលេងបានដូចដែលយើងបានឈ្នះក្នុងលទ្ធផល ៦-២ លើក្រុម Roma កាលពីថ្ងៃព្រហស្បតិ៍ នោះពួកគេនឹងមានអារម្មណ៍ថាយើងមានការរីកចម្រើន​​ហើយមានឱកាសច្រើនរបស់ពួកគេដែលស្នាក់នៅបន្ត៕

Ole Gunner Solskjaer
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T