ព្រាប សុវត្ថិ និងគ្រួសារ ឧបត្ថម្ភថវិកា ដល់លោកស្រី ប្រាក់ ផល្លី ភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ៤លានរៀល ក្រោយជាពីជំងឺកូវីដ មកជួបជំងឺរលាកសួតធ្ងន់ធ្ងរវិញ

//s9.kh1.co/a8/a83b937586ed076143f398592bca936ec14d0356.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀងព្រាប សុវត្ថិ និងគ្រួសារបាន ឧបត្ថម្ភថវិកា ដល់លោកស្រី ប្រាក់ ផល្លី ភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ក្រោយជាពីជំងឺកូវីដ មកជួបជំងឺរលាកសួតធ្ងន់ធ្ងរ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។

ភ្នំពេញ៖ កន្លងមកកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ បានបានរួមចំណែកធ្វើការងារមនុស្សធម៍ជួយដល់ប្រជាជនកម្ពុជាជាច្រើន ដែលទឹកចិត្តលោកត្រូវ បានដក់ជាប់នៅក្នុងបេះដូងមហាជនគ្រប់ៗរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីម្សិលមិញ តារាប្រុសរូបនេះ បានបរិច្ចាគថវិកាចំនួន៤លានរៀល លោកស្រី ប្រាក់ ផល្លី ត្រូវជាភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ដែលទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្សីបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ។

យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជនបាននាំគ្នាកោតសរសើរអំពីទឹកចិត្តរបស់ តារាជើងចាស់រូបនេះ ដែលបានរួមចំណែកជួយដល់ ភរិយាកវីនិពន្ធជើងចាស់ ដែលកំពុងតែមានបញ្ហាសុខភាពផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ភរិយា និងលោក ព្រាប សុវត្ថិ 
ភរិយា និងលោក ព្រាប សុវត្ថិ 


លោក ជុំ ប៊ុនធឿននិង លោកស្រី ប្រាក់ ផល្លី
លោក ជុំ ប៊ុនធឿននិង លោកស្រី ប្រាក់ ផល្លី
  លោកស្រី ប្រាក់ ផល្លី
  លោកស្រី ប្រាក់ ផល្លី
ព្រាប សុវត្ថិ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T