មើលស្គាល់អត់ ក្នុងរូបជិត១០ឆ្នាំ ដែលណុប បាយ៉ារិទ្ធ បង្ហោះ តើមានតារាណាខ្លះ?

//s9.kh1.co/01/0199c7b35633927de08ad18de5d9b2710706bb71.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ណុប​ បាយ៉ារិទ្ធ បានបង្ហោះរូបភាពកម្រពីរសន្លឹក​ ដែលមានរូបលោក និងតារាផ្សេងៗទៀត តាំងពី១០ឆ្នាំមុន ពិតជាស្រណោះខ្លាំងមែនទែន។

ភ្នំពេញ៖ ម្សិលមិញនេះ តារាចម្រៀងដែលមានទ្រនំនៅផលិតកម្មរស្មីហង្សមាស លោក ណុប​ បាយ៉ារិទ្ធ បានបង្ហោះរូបភាពកម្រចំនួនពីរសន្លឹក​ ដែលមានរូបលោក និងតារាផ្សេងៗទៀត តាំងពី១០ឆ្នាំមុន ពិតជាស្រណោះខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាចម្រៀងរូបនេះបានសរសេររៀបរាប់យ៉ាងលម្អិតពីអតីតកាល កាលពី១០ឆ្នាំមុននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖

រយៈពេលជាង១០ឆ្នាំ ឃើញរូបថតនេះហើយគឺពេលវេលាដើរលឿនខ្លាំងណាស់ ។ កាលនោះពួកយើងថតជុំគ្នាកំឡុងពេលម៉ាក់របស់ខ្ញុំបើកហាងលក់សម្លៀកបំពាក់២ នៅខេត្តសៀមរាបជិតធនាគាANZក្បែរហាងបាយអង្គរម៉ុងឌីយ៉ាល់ និង នៅភ្នំពេញជាប់និងរោងកុនហែមជាតិផ្ទាល់ ។រូបទី១ ជួរលើ
ប្អូនស្រីបង្កើតបញ្ញាឈិតសុវណ្ណ បញ្ញា ឈ្មោះឈិតសុវណ្ណនុការ(អាវស) ប្អូនស្រីពៅ ពុំងារ ខ្ញុំ ប្អូនស្រី សុខ សីឡាលីន ប្អូនប្រុសបង្កើត ណុប ទិត្យាដារ៉ាវុធ(សេនគិ) ប្អូនស្រីបង្កើតកញ្ញា ឈិតសុវណ្ណបញ្ញា ឈ្មោះស្រីតូ(អាវបៃតង) និងកញ្ញា មាស សុខសោភា ។
ជួរក្រោម
ប្អូនស្រី បាសាទដាវីន ប្អូនបង្កើត នីកូ(អាវឆ្នូតក្រហម) ប្អូនបង្កើត ណុប ច័ន្ទសិទ្ធិការ្យ (អុីនុ ជាអ្នកនិពន្ធទំនុកច្រៀងនៅហង្សមាស) ប្អូនស្រីបង្កើត ណុប ហ្សណែតកុល្លិការ (អាវក្រហមលាយផ្កាសរ ជាតួរឯកសម្តែងក្នុភាពយន្តរឿង មហិច្ឆិតាជាមួយលោកប៉ែន ចំរ៉ុង) ប្អូនស្រីជីដូនមួយ ណុបមុន្នីសោម៉ា (តាក់ម៉ា) ។
រូបទី២
ខាងឆ្វេង អាវសរ ប្អូនស្រី ឈិត សុវណ្ណនុការ អាវក្រហម ប្អូនស្រី សុខ សីឡាលីន អាវក្រហមផ្កាសរប្អូនស្រីបង្កើតរបស់ខ្ញុំ ណុប ហ្សណែតកុល្លិការ អាវបៃតង ប្អូនស្រីតូ
ខាងក្រោម ខាងឆ្វេងប្អូនស្រី ពៅ ពុំងារ ខាងស្តាំ ប្អូនស្រីជីដូនមួយ ណុប មុន្នីសោម៉ា (តាក់ម៉ា)

ណុប​ បាយ៉ារិទ្ធ 

ក្រោយពីបានឃើញរូបភាពទាំងនេះហើយ ចំពោះអ្នកដែលគាំទ្រ លោក ណុប បាយ៉ារិទ្ធ និងតារាផ្សេងៗទៀតនាពេលកន្លងមក ប្រាកដជានឹកឃើញដល់ពេលវេលានៅពេលនោះជាក់ជាមិនខាន៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

ណុប​ បាយ៉ារិទ្ធ 
ណុប​ បាយ៉ារិទ្ធ 
ណុប​ បាយ៉ារិទ្ធ 
ណុប​ បាយ៉ារិទ្ធ 
តារាចម្រៀងស្រីប៉ុន្មានដួង កាលពី១០ឆ្នាំមុន
តារាចម្រៀងស្រីប៉ុន្មានដួង កាលពី១០ឆ្នាំមុន
ណុប បាយ៉ារិទ្ធ និងតារាចម្រៀងផ្សេងទៀត កាលពី១០ឆ្នាំមុន
ណុប បាយ៉ារិទ្ធ និងតារាចម្រៀងផ្សេងទៀត កាលពី១០ឆ្នាំមុន
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T