អាសន្នធំ! ជើងស៊ុតរបស់ PSG ម្នាក់ទំនងជានឹងមិនអាចចូលលេងទល់នឹង Man City បាននៅជើងទី២

//s9.kh1.co/7f/7fb12135e9614ec95c7390471cee70506990ffbd.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករតំបន់ប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain បានស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹង Manchester City នៅយប់ថ្ងៃអង្គារខាងមុខនេះ ។

បរទេស៖ កីឡាករតំបន់ប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain បានស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹង Manchester City នៅយប់ថ្ងៃអង្គារខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
PSG vs Man City
PSG vs Man City

កីឡាករវ័យ ២២ ឆ្នាំបានលេង ៩០ នាទីពេញក្នុងជំនួបបរាជ័យ ២-១ របស់ក្រុម PSG ក្រោមថ្វៃជើងក្រុមមកពីអង់គ្លេស Man City ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេនៅទីក្រុងប៉ារីសកាលពីថ្ងៃពុធកន្លងទៅ ។ Mbappe នឹងមិនចូលរួមប្រកួតក្នុង League នៅថ្ងៃសៅរ៍ជាមួយ Lens ឡើយ ខណៈដែលក្រុមម្ចាស់ជើងឯកបារាំងនេះបានបង្ហើបថាកីឡាករសញ្ជាតិបារាំងរូបនេះមានបញ្ហាកំភួនជើង។

Mbappe 
Mbappe 

PSG មិនបានបង្ហើបឱ្យដឹងថាតើ Mbappe មិនអាចចូលលេងរហូតដល់ពេលណា ប៉ុន្តែពេលនេះគាត់បានក្លាយជាការសង្ស័យដ៏ធំមួយសម្រាប់ការការប្រកួតទល់នឹង Man City នៅឯកីឡដ្ឋាន Etihad នៅសប្តាហ៍ក្រោយនេះ ។

Mbappe ដែលបន្តផ្សាភ្ជាប់ជាខ្លាំងក្នុងការចាកចេញពីក្រុមរបស់លោក Mauricio Pochettino បានរកគ្រាប់បាល់បាន ៣៧ គ្រាប់និងបានបញ្ជូនបាល់ឲ្យគូរមិត្តរួមក្រុមស៊ុទបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ លើកនៅកម្រិតក្លឹបនៅរដូវកាលនេះ។

Mbappe 
Mbappe 

PSG ត្រូវបានគេរំពឹងថានឹងលក់កីឡាករបារាំងរូបនេះអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ប្រសិនបើគាត់មិនបន្តកុងត្រាថ្មីទេនោះ ខណៈដែល Real Madrid ត្រូវបានគេគិតថាជាក្រុមដែលមានសក្តានុពលខ្លាំងក្នុងការនាំយកតារាឆ្នើមរូបនេះ៕

Mbappe 
Mbappe 
Mbappe 
Mbappe 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T