ទីបំផុត Norwich ត្រលប់មកកាន់ Premier League វិញក្នុងនាមជាម្ចាស់ជើងឯកលីគទី២

//s9.kh1.co/cb/cb05a058f1b7c8be34c46e5cb5a7242cc5a265a5.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទីបំផុត Norwich ត្រលប់មកកាន់ Premier League វិញក្នុងនាមជាម្ចាស់ជើងឯកលីគទី២បន្ទាប់ពីលើកពានកាលពីយប់មិញ។

បរទេស៖ បន្ទាប់ពីធ្លាក់ទៅកាន់លីគលំដាប់ទី២ Championship រយ:ពេល១រដូវកាលពេលនេះ Norwich បានឡើងមកកាន់លីគកំពូលរបស់ប្រទេសអង់គ្លេស Premier League វិញហើយក្នុងនាមជាម្ចាស់ជើងឯកលីគទី២ Championship ទោះនៅសល់មួយប្រកួតទៀតក៍ដោយហើយក្នុងចំណោម៤៥ប្រកួត ឈ្នះ២៩ ស្មើ៩ និងចាញ់៧ មាន៩៦ពិន្ទុ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម្ចាស់ជើងឯក Championship
ម្ចាស់ជើងឯក Championship

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺខ្សែប្រយុទ្ធរបស់ក្រុម Norwich កីឡាករ T.Pukki នៅតែបន្តធ្វើបានល្អដដែលដោយក្នុងចំណោម ៤២ប្រកួតគាត់អាចរកបាន ២៦គ្រាប់និងប៉ះឲ្យដៃគូ៤ដង រីឯកាលប្រកួតកាលពីយប់មិញដែលបញ្ចប់លទ្ធផល Norwich 4:1 Reading កីឡាករ Pukki ក៏បានចូលរួមចំណែកស៊ុតបញ្ចូល១គ្រាប់ផងដែរ ឥលូវនេះគាត់ត្រូវការតែ៣គ្រាប់ទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ស្បែកជើងមាសនៅរដូវកាលនេះ៕

 កីឡាករ T.Pukki 
 កីឡាករ T.Pukki 
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T