Lee Natalie និងស្វាមី ជាពីជំងឺកូវីដ១៩ ហើយអាចវិលត្រឡប់ មករកកូនពួកគេវិញបានហើយ

//s9.kh1.co/8a/8a9fd9334deb4ca2170247e0310c0cd72a662c62.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីបានធ្វើការសម្រាកព្យាបាលជំងឺកូវីដរួចមកLee Natalie និង ស្វាមីបានជាសះស្បើយមកជួបជុំគ្រួសារវិញហើយ

ថៃ៖ មហាជនគ្រប់គ្នាដឹងហើយថា Lee Natalie  នាងទើបតែសម្រាកបានកូនរួចថ្មីក្នុងនោះនាងនិងស្វាមីរបស់នាងគឺលោក Fluke ក៏បានឆ្លងនូវជំងឺកូវីដ១៩ បន្ទាប់ពីមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ កន្លងមក ហើយត្រូវបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Natalie និង Fluke
Lee Natalie និង Fluke

កាលពីពេលថ្មីៗនេះ មានដំណឹងដ៏រំភើបមួយ បានឱ្យដឹងថា Lee Natalie និងស្វាមីបានជាសះស្បើយពីជំងឺកូវីដ១៩ហើយក៏បានត្រឡប់មកផ្ទះវិញ បន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយរបស់អ្នកទាំងពីររួចមក មិនតែប៉ុណ្ណោះពួកគេក៏បានផុសរូបគ្រួសារដែលបានជួបជុំគ្នាម្ដងទៀត ជាពិសេសពួកគេក៏បានមកផ្ដល់ភាពកក់ក្ដៅសម្រាប់កូនប្រុសតូចសាជាថ្មី បន្ទាប់ពីបានបែកគ្នាទាំងបីនាក់ អស់មួយរយៈធំ។ក្នុងនោះ Lee Natalie នាងក៏បានអរគុណចំពោះក្រុមគ្រូពេទ្យដែលខំយកចិត្តទុកដាក់អ្នកជំងឺ ដោយការលះបង់ទាំងកំលាំងកាយចិត្តដោយមិនត្អូញត្អែរ ហើយរូបនាងក៏បានអរគុណដល់មហាជនដែលបានបារម្ភពីរូបនាងកន្លងមកនេះ៕

  Join Us ៖ https://t.me/khmerload

Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Lee Natalie និង Fluke និងកូន
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T