លោក​ Zidane សង្ឃឹមថាខ្សែការពាររបស់ខ្លួន២រូបនេះ នឹងធ្វើបានល្អ ពេលជួបក្រុមតោខៀវ Chelsea

//s9.kh1.co/1f/1fcb4d333bc4f37ed5b2c56fe86038a91e45a680.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Zidane សង្ឃឹមថាខ្សែការពាររបស់ខ្លួន Varane និង Ramos ធ្វើល្អពេលជួបក្រុមតោខៀវ Chelsea

អង់គ្លេស៖ គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane សង្ឃឹមថាលោក Raphael Varane និង Sergio Ramos នឹងត្រូវប៉ះគ្នានៅថ្ងៃពុធនេះជាមួយក្រុមតោខៀវChelsea ក្នុងពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Real Madrid ប្រកួតជាមួយ ក្រុម Chelsea
ក្រុម Real Madrid ប្រកួតជាមួយ ក្រុម Chelsea

កីឡាករ Ramos បានជាសះស្បើយឡើងវិញបន្ទាប់ពីទទួលរងរបួសកំភួនជើងហើយមិនបានចូលរួមប្រកួតឲ្យក្រុម Real Madrid ចាប់តាំងពីពាក់កណ្តាលខែមីនា។ ទន្ទឹមគ្នានេះដែរ Varane បានរងរបួសស្រាលហើយត្រូវដកខ្លួនចេញនៅពាក់កណ្ដាលការប្រកួតក្នុងការលិទ្ធផល ២-០ កាលពីថ្ងៃសៅរ៍លើ Osasuna ។

ការប្រកួតជាមួយក្រុម Osasuna
ការប្រកួតជាមួយក្រុម Osasuna

ក្រោយចប់ការប្រកួតលោក Zidane បានប្រាប់ថា “ខ្ញុំសង្ឃឹមថា Varane និងមិនមានបញ្ហាអ្វីទេខ្ញុំសង្ឃឹមថាអ៊ីចឹង”។លោកបានបន្ថែមទៀតថា “ខ្ញុំសង្ឃឹមថា Ramos ត្រឡប់មកវិញហើយ។ "ប្រសិនបើគាត់ធ្វើបានល្អគាត់នឹងនៅជាមួយយើង"៕

Limmenglong
លីមម៉េងឡុង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T