កើតមកស្អាត​ ឆ្លាត ល្បី​ តែនៅមានរឿង មិនចេះចប់!​ពេលនេះ Zhao Liying សុខចិត្ត​ ត្រឡប់ធ្វើការងារធម្មតា​

//s9.kh1.co/b7/b7f528ec28e538290e13af7694bdad8406d02aaf.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយលេងលះ ជាមួយស្វាមីបានមួយសប្តាហ៍ Zhao liying ត្រលប់ចូលបម្រេីការងារសិល្បៈដូចធម្មតា។

ចិន៖  នាថ្ងៃទី ២៣ ខែមេសា Zhao liying និង Feng Shaofeng បានប្រកាសពីចែកផ្លូវគ្នា បន្ទាប់ពីបានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធអស់  រយៈពេល៣ឆ្នាំកន្លងទៅ។ ប្តីប្រពន្ធមួយគូនេះបាននិយាយថាពួកគេបានបែកបាក់គ្នាយ៉ាងរលូន ដោយមូលហេតុនៃការបែកបាក់គឺ មកពីការងារមមាញឹកគ្មានពេលវេលាដើម្បីបន្តទំនាក់ទំនងមួយនេះទៀតឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាង Zhao Liying បានវិលត្រឡប់មកធ្វើការងារសិល្បៈវិញយ៉ាងលឿនមិនគួរឲ្យជឿ ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីបានបញ្ជាក់ថានាងបានលែងលះដាច់ស្រេចហើយនោះ។ ទោះយ៉ាងណា តារាសម្តែងរូបនេះ មិនទាន់ប្រកាសពីគម្រោងផលិតខ្សែភាពយន្តថ្មីនៅឡើយទេ។

គួរបញ្ជាក់ផងដែរងា ការត្រលប់ទៅធ្វើការវិញក៏ពិតមែន ប៉ុន្តែបើយោងតាមកាលវិភាគរបស់ក្រុមហ៊ុនគ្រប់គ្រងរបស់នាង Zhao liying ក្នុងខែឧសភានេះ នាងចំណាយពេលតែពីរបីថ្ងៃដើម្បីថតស្ប៉តពាណិជ្ជកម្ម និង កម្មវិធីកម្សាន្តប៉ុណ្ណោះ ។ តារាសម្តែងរូបនេះនាងចង់ ចំណាយពេលជាមួយកូនៗផ្តល់ភាពកក់ក្តៅឲ្យគេ ដោយរៀបចំជីវិតថ្មីបន្ទាប់ពីលែងលះជាមួយនឹងស្វាមីហើយ៕

សូមទស្សនារូបភាពខាងក្រោម​៖

Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Zhao liying
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T