ហ៊ាស៊ីចេញមុខ! Messi ថាខ្លួនសុខចិត្តធ្វើរឿងមួយនេះ ដើម្បីជួយ Barca នាំយក Haaland

//s9.kh1.co/67/675e87a2a37026b7ca8576cd337cf3c1cbda2ceb.jpg
កីទ្បា

 ០២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Messi ថាខ្លួនសុខចិត្តកាត់ប្រាក់ខែ ដើម្បីជួយ Barca នាំយក Haaland។

អេស្ប៉ាញ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កីឡាករ Lionel Messi បានបញ្ជាក់ទៅកាន់ក្លិប Barcelona ថាខ្លួនព្រមទទួលយកលក្ខខណ្ឌកាត់ប្រាក់ខែ ដើម្បីជួយក្លិបក្នុងការចុះកុងត្រាយកកីឡាករ Erling Haaland របស់ Borussia Dortmund

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

គួរបញ្ជាក់ថា បុរសសញ្ជាតិអាហ្សង់ទីននឹងផុតកុងត្រាជាមួយក្រុមអ្នកមានបុណ្យនាដំណាច់ខែមិថុនាខាងមុខនេះហើយ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំអាចមានសិទ្ធបន្តកុងត្រាថ្មីរហូតដល់ ១០ ឆ្នាំបន្ថែមទៀតជាមួយក្លិបយក្សនៅតំបន់កាតាឡាន់។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

យោងតាមការចុះផ្សាយរបស់កាសែត Eurosport បានឱ្យដឹងថា Messi បានប្រាប់ទៅកាន់ប្រធានក្លិបលោក Joan Laporta ថាគាត់នឹងព្រមទទួលយកលក្ខខណ្ឌកាត់ប្រាក់ខែ ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ក្លិបក្នុងការផ្ទេរយក Haaland

  កីឡាករ Erling Haaland
  កីឡាករ Erling Haaland

តាមរបាយការណ៍ដដែលបានបន្ថែមថា ពេលនេះ Messi កំពុងអស់សង្ឃឹមជាមួយទម្រង់លេងរបស់ក្លិបនាពេលបច្ចុប្បន្នខ្លាំងមែនទែន ហើយគាត់ចង់ជួយក្លិបឱ្យត្រឡប់ទៅរកទម្រង់ដ៏អស្ចារ្យដូចពីអតីតកាលវិញតាមដែលអាចធ្វើទៅបាន។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

យ៉ាងណាមិញ ក្លិប Paris Saint-Germain ក៏កំពុងផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយ Messi ផងដែរ ប៉ុន្តែជារួមខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននៅមិនទាន់បានបញ្ជាក់អំពីអនាគតរបស់គាត់ច្បាស់លាស់នៅឡើយទេ ថាគាត់នឹងស្នាក់នៅទឹកដី Camp Nou បន្ត ឬមួយចាកចេញនារដូវក្តៅនេះ៕

ប្រភពSportsMole

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T