ប្រសិនបើក្រុម Atalanta ចាញ់ ឬស្មើក្រុម Sassuolo យប់នេះ Inter នឹងក្លាយជាម្ចាស់ពាន Serie A

//s9.kh1.co/96/9667c758aee5fa93619b42674457aa82c13800b0.jpeg
កីទ្បា

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បើក្រុម Atalanta ចាញ់ឬស្មើក្រុម Sassuolo យប់នេះ Inter នឹងក្លាយជាម្ចាស់ពាន Serie A ឆ្នាំ ២០២០-២០២១ ។

បរទេស៖ បន្ទាប់ពីឈ្នះពាន Serie A កាលពីឆ្នាំ ២០០៩-២០១០ ក្រុមបាល់ទាត់ Inter Milan មិនដែលឈ្នះទៀតឡើយពោលគឺរយ:ពេល១០ឆ្នាំចុងក្រោយក្រុមបាល់ទាត់ Juventus ជាអ្នកគ្រងជើងឯក៩ឆ្នាំជាប់គ្នា។ ប៉ុន្តែក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់លោក Antonio Conte បានទាញក្រុមដែលមានមូលដ្ឋាននៅទីក្រុង Milan នេះឡើងទៅកាន់កំពូលតារាងរហូតដាច់ពិន្ទុក្រុមលេង២ចំនួន១១ពិន្ទុ បន្ទាប់ពីពួកគេយកឈ្នះក្រុម Crotone ដោយលទ្ធផល 0:2 កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Crotone 0:2 Inter 
Crotone 0:2 Inter 

យប់នេះពួកគេរង់មើលកាលប្រកួតរវាងក្រុម Sassuolo ជាមួយក្រុម Atalanta នៅវេលាម៉ោង ៨:០០យប់ ។ ប្រសិបបើក្រុម Atalanta ហ៊ានតែភ្លាតចាញ់ក្រុម Sassuolo នៅយប់នេះដូច្នេះម្ចាស់ពាន Serie A ឆ្នាំ ២០២០-២០២១ នឹងបានទៅលើក្រុម Inter Milan ដោយស្វ័យប្រវត្តិទោះសល់៤ប្រកួតក៍ដោយ។ ការឈ្នះពានលើកនេះគឺជាការឈ្នះពានសរុបទី ១៩ក្នុងប្រវត្តិសាស្រ្តក្លិបបន្ទាប់ពីឈ្នះលើកចុងក្រោយកាលពីឆ្នាំ ២០០៩៕

លោក Antonio Conte
លោក Antonio Conte
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T