មិនធម្មតាទេ! លោក Tuchel បានវ៉ាដាច់កំណត់ត្រាធំមួយរបស់លោក Jose និង Scolari នៅ PL

//s9.kh1.co/ff/ff2a1dec16f01cd0e23ad06fed3499414c45b760.jpg
កីទ្បា

 ០២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Tuchel បានដឹកនាំ Chelsea ឱ្យទទួលបានជ័យជម្នះដោយបិទមិនឱ្យដៃគូប្រកួត ស៊ុតបញ្ចូលទីបាន ១១ លើកជាប់ៗគ្នា។

អង់គ្លេស៖ លោក Thomas Tuchel បានបង្កើតកំណត់ត្រាពិសេសថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រ Premier League ដោយលោកទទួលបានស្ថិតិកំពូលមួយឈរនៅពីលើអតីតអ្នកចាត់ការលោក Jose Mourinho និង Luiz Felipe Scolari ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Thomas Tuchel 
  លោក Thomas Tuchel 

ការមកដល់ទឹកដី Stamford Bridge របស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានធ្វើឱ្យក្រុមតោខៀវកែប្រែទម្រង់លេងបានល្អមែនទែន បន្ទាប់ពីក្លិបសម្រេចបណ្តេញលោក Frank Lampard ចេញពីតំណែង។

  លោក Thomas Tuchel 
  លោក Thomas Tuchel 

ជាការពិតណាស់ នៅពេលនេះលោកអាចជួយធានាសុវត្ថិភាពគ្រប់គ្រាន់ដើម្បីឱ្យ Chelsea មានកៅអីឈរនៅលេខរៀងកំពូលទាំង ៤ ក្នុងក្របខណ្ឌ​ Premier League ដែលក្នុងនោះក្រុមតោខៀវក៏បានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup ផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ Chelsea កំពុងតែមានកៅអីលេងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League

  លោក Thomas Tuchel 
  លោក Thomas Tuchel 

គួរបញ្ជាក់ដែរថា នាការប្រកួតកាលពីយប់មិញនេះ Chelsea បានទទួលជ័យជម្នះ ២-០ ទៅលើក្រុម Fulham ខណៈខ្សែបម្រើប្រយុទ្ធ Kai Havertz ជាអ្នករកបានទាំង ២ គ្រាប់។

  លោក Jose Mourinho
  លោក Jose Mourinho

ទន្ទឹមនឹងជ័យជម្នះមួយនេះ បានធ្វើឱ្យលោក Tuchel កាន់កាប់កំណត់ត្រាមួយដែលគ្មានគ្រូបង្វឹកនៅ Premier League ណាអាចធ្វើបានឡើយ គឺលោកអាចដឹកនាំឱ្យក្រុម Chelsea ឱ្យទទួលបានជ័យជម្នះដោយបិទមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីសោះចំនួន ១១ ប្រកួតជាប់ៗគ្នា ក្នុងចំណោមការប្រកួត ១៥ លើក។

លោក Luiz Felipe Scolari
លោក Luiz Felipe Scolari

យ៉ាងណាមិញ មុនពេលលោក Tuchel បំបែកកំណត់ត្រាមួយនេះ លោក Mourinho និង លោក Scolari ធ្លាប់បានដឹកនាំ Chelsea ឱ្យទទួលបានជ័យជម្នះដោយបិទមិនឱ្យដៃគូប្រកួតស៊ុតបញ្ចូលទីបានចំនួន ១០ លើកផងដែរ ក្នុងចំណោមការប្រកួត ១៥ ប្រកួតចុងក្រោយ៕

ប្រភពGoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T