ចាស់តែអាយុទេ ទេព រិនដារ៉ូ នៅជះរាងសង្ហាសាច់ដុំកង់ៗ មិនចាញ់ក្មេងឯណា

//s9.kh1.co/63/635405a57551d71713a8738ae8db7209d72221a5.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តារាជើងចាស់ លោក ទេព​ រិនដារ៉ូ បង្ហាញាសម្រស់សាច់ដុំកង់ៗសង្ហាមិនធម្មតាឯណា។

ភ្នំពេញ៖ ជឿជាក់ថា ពុកម៉ែ បងប្អូន  ប្រិយមិត្ត ក្មេងចាស់ ច្បាស់ជាបានស្គាល់តារាជើងចាស់ លោក ទេព រិនដារ៉ូ ដោយលោកបានឈានជើងចូលសិល្បៈមកជាច្រើនឆ្នាំហើយ មិនថាលោកចូលវិស័យសិល្បៈមួយនេះយូរយ៉ាងណាក្ដី ក៏លោកនៅតែមានមហាជនចូលចិត្ត និងស្រលាញ់លោកដដែល។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់នឹងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា លោកនៅតែទទួលបាន ការគាំទ្រពីសំណាក់ហ្វេនៗមិនថាចាស់ មិនថាក្មេង ច្រើនដូចពីមុនដដែល បើទោះបីជាពេលឥឡូវ លោកហាក់មានវ័យកាន់តែជ្រេ ទៅហើយក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រ គឺនៅតែមិនស្រុតចុះនោះឡើយ ដោយសារតែ លោក មានទេព កោសល្យខ្ពស់ក្នុងការសម្ដែងគ្រប់ទម្រង់។

ជាក់ស្ដែង បើក្រឡេកទៅមើល មុខមាត់ រូបរាង របស់កម្លោះចាស់សាច់ចាំរូបនេះវិញ យើងក៏ឃើញថា នៅតែមានសាច់ឈាមស្រស់ថ្លា សាច់គ្មានស្នាមជ្រីវជ្រួញសោះឡើយ ពោល គឺនៅមានសាច់ដុំរឹងមាំ ស្អាតដដែល បើប្រៀបទៅនឹងក្មេងៗកម្លោះៗ ស្រករក្រោយ អាចនឹងក្មេងសុំខ្មាស់ក៏ថាបាន នេះបើយោងតាមរូបភាពថ្មីៗដែលលោក បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់ ដែលបង្ហាញអំពី រូបភាពហាត់ប្រាណបញ្ចេញសាច់យ៉ាងស៊ិចស៊ីមិនណយទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T