អតីតខ្សែបម្រើក្រុមជម្រើសជាតិអាហ្សង់ទីនលោក Cagna ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Wilstermann របស់បូលីវី

//s9.kh1.co/41/4199c2b143a7674990556f1da789fc04a36fc399.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អតីតខ្សែបម្រើអន្តរជាតិអាហ្សង់ទីនកីឡាករ Diego Cagna ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្លិបកំពូលរបស់ប្រទេសបូលីវីគឺក្លិប Wilstermann សម្រាប់រដូវកាលនៅសល់ឆ្នាំ ២០២១

ឡាប៉ាស៖ អតីតខ្សែបម្រើអន្តរជាតិអាហ្សង់ទីនកីឡាករ Diego Cagna ត្រូវបានតែងតាំងជាគ្រូបង្វឹកនៃក្លិបកំពូលរបស់ប្រទេសបូលីវីគឺក្លិប Wilstermann សម្រាប់រដូវកាលនៅសល់ឆ្នាំ ២០២១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសវ័យ ៥១ ឆ្នាំរូបនេះបានជំនួសលោក Mauricio Soria ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃច័ន្ទបន្ទាប់ពីទទួលបានលទ្ធផលមិនល្អ។

លោក Diego Cagna
លោក Diego Cagna

ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានការពេញចិត្តយ៉ាងខ្លាំងក្នុងការបង្ហាញឈ្មោះអ្នកចាត់ការថ្មីរបស់យើងគឺលោក Diego Cagna ដែលថ្ងៃនេះនឹងចាប់ផ្តើមធ្វើការដើម្បីនាំយើងទៅកាន់កំពូលតារាងដែលជាកម្មសិទ្ធិរបស់យើងពីមុន” ។

ការដឹកនាំការប្រកួតដំបូងរបស់លោក Cagna នឹងត្រូវទៅលេងនៅទឹកដីក្លិប Atletico Palmaflor នៅវគ្គបែងចែកកំពូលរបស់បូលីវីនៅថ្ងៃអាទិត្យនេះ។

លោក Diego Cagna ក្នុងថ្ងៃស្វាគមន៍មកកាន់ក្លិប Wilstermann
លោក Diego Cagna ក្នុងថ្ងៃស្វាគមន៍មកកាន់ក្លិប Wilstermann

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្លិប Wilstermann កំពុងឈរនៅចំណាត់ថ្នាក់លេខ ១៤ ក្នុងតារាងប្រគួតនៃក្រុមទាំង ១៦ ដោយឈ្នះតែ ១ លើកគត់ពីការប្រកួត ៥ លើក។

លោក Cagna បានបាត់បង់ការងារតាំងពីចែកផ្លូវគ្នាជាមួយក្លិប Instituto Cordoba របស់ប្រទេសអាហ្សង់ទីនក្នុងឆ្នាំ ២០១៩ ។ ហើយក្នុងនាមជាកីឡាករម្នាក់គាត់ធ្លាប់បានលេងឱ្យក្លិប Boca Juniors និង Villarreal ក្នុងចំណោមក្លឹបផ្សេងទៀតនិងត្រូវបានគេជ្រើសរើសឲ្យចូលរួមប្រគួតចំនួន ១៩ លើកផងដែរសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន៕

លោក Diego Cagna កាលនៅលេងឱ្យក្លិប Boca Juniors
លោក Diego Cagna កាលនៅលេងឱ្យក្លិប Boca Juniors
លោក Diego Cagna កាលនៅលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន
លោក Diego Cagna កាលនៅលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T