កូវីដរាតត្បាតខ្លាំង ក្រុងមួយនៅប្រទេសអៀរឡង់ សាកល្បងដឹកម្ហូបអាហារនិងអីវ៉ាន់ផ្សេងៗតាមដ្រូនវិញម្តង

//s9.kh1.co/fb/fb3c801e121d106393a9ba45280184f775f28030.jpg
បច្ចេកវិទ្យា

 ០២-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នេះជាអ្វីដែលប្រជាជនខ្មែរ troll លេងកាលពីប៉ុន្មានថ្ងៃបិទខ្ទប់ដំបូង តែវាបានក្លាយជាពិតនៅប្រទេសអៀរឡង់

បរទេស៖ កាលពីពេលបិទខ្ទប់ដំបូងនៅក្នុងប្រទេសកម្ពុជាយើង អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបង្ហោះរូបដ្រូនដឹកមីម៉ាម៉ាទាំងកេះហោះកាត់ផ្ទៃមេឃ ហើយនិយាយលេងថាបន្តិចទៀតធ្វើអ៉ីចឹងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែឥឡូវ រឿងនេះវាបានក្លាយជាការពិតនៅក្នុងទីប្រជុំជនតូចមួយនៅប្រទេសអៀរឡង់ ដែលប្រជាជនអាចកម្មង់ហៅគ្រឿងទេស ម្ហូបអាហារ ឧបករណ៍ធ្វើតេស្តកូវីដ ហើយសូម្បីតែកាហ្វេក្តៅមួយកែវក៏អាចដឹកបានដែរ ដោយប្រើតែដ្រូនដឹកមកដល់ផ្ទះភ្លាមៗ។

វាជាការសាកល្បងសេវាកម្មមួយ ដែលអាចនឹងដាក់ឱ្យប្រើប្រាស់ដល់ទីប្រជុំជននានា ក្នុងចក្រភពអង់គ្លេសឆាប់ៗនេះ។

ក្រុមហ៊ុន Manna បានប្រើដ្រូនចំនួនពីរដែលអាចដឹកអីវ៉ាន់បានរហូតដល់60ជើងក្នុងមួយថ្ងៃ ដឹកទៅដល់ប្រជាជន 10,000នាក់នៅតំបន់ Oranmore នៅភាគខាងលិចនៃប្រទេសអៀរឡង់ ដោយក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុន Tesco, Just Eat, Samsung និង Ben & Jerry's។ 

ក្រុមគ្រួសារមួយដែលទទួលអីវ៉ាន់តាមដ្រូន
ក្រុមគ្រួសារមួយដែលទទួលអីវ៉ាន់តាមដ្រូន

ប្រជាជនអាចប្រើកម្មវិធី app ដើម្បីបញ្ជាទិញទំនិញនានាបានរហូតដល់ទៅ2គីឡូក្រាម។ គេអាចតាមដានអីវ៉ាន់ដែលកម្មង់នៅលើកម្មវិធីនេះបាន។

ពេលទៅដល់ផ្ទះអតិថិជន ដ្រូននឹងប្រើឧបករណ៍ចាប់សញ្ញាដើម្បីរកផ្ទៃរាបស្មើ ដែលអាចដាក់អីវ៉ាន់បាន។ បន្ទាប់មកវាទម្លាក់អីវ៉ាន់នោះចុះតាមរយៈខ្សែ ដែលចំណាយពេលប្រហែល7វិនាទី៕

Join us: https://t.me/khmerload

ដ្រូនរបស់ក្រុមហ៊ុន Manna
ដ្រូនរបស់ក្រុមហ៊ុន Manna
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T