គួរឱ្យរន្ធត់! កីឡាករស៊ូម៉ូ របស់ជប៉ុនម្នាក់បានស្លាប់ បន្ទាប់ពីដួលប៉ះទង្គិចក្បាលក្នុងពេលប្រកួត (មានវីដេអូ)

//s9.kh1.co/b3/b3773a196c55f9b40efed7f8cf7666597bab074c.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កីឡាករស៊ូម៉ូម្នាក់ បានបាត់បង់ជីវិតទាំងខ្លួនទើបតែមានអាយុ២៨ឆ្នាំ

បរទេស៖ កីឡាករស៊ូម៉ូម្នាក់ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ក្រោយពីការទង្គិចក្បាលធ្ងន់ធ្ងរក្នុងការប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Hibikiryu
កីឡាករ Hibikiryu

Hibikiryu គឺជាកីឡាករស៊ូម៉ូស្ថិតក្នុងថ្នាក់ទាបក្នុងប្រភេទកីឡាមួយនេះ គាត់មានវ័យទើបតែ២៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគួរឲសោកស្តាយគាត់បានទទួលមរណៈភាពបាត់ទៅហើយ ក្រោយសម្រាកព្យាបាលរបួសអស់រយៈពេលមួយខែនៅឯមន្ទីរពេទ្យ បន្ទាប់ពីដួលប៉ះទង្គិចក្បាលនៅលើទីលានប្រកួត។

កន្លែងដែលត្រូវរងទង្គិចក្បាល
កន្លែងដែលត្រូវរងទង្គិចក្បាល

ការស្លាប់របស់គាត់ បានធ្វើឲមហាជនជាច្រើនចោទប្រកាន់យ៉ាងខ្លាំងទៅដល់អ្នកគ្រប់គ្រងប្រភេទកីឡាមួយនេះ ដែលមិនបានគិតគូរអំពីផ្នែកសុវត្ថិភាពទៅដល់កីឡាករ។

ទិដ្ឋភាពក្រោយរងរបួស
ទិដ្ឋភាពក្រោយរងរបួស

នៅពេល Hibikiryu រងរបួសព្រមទាំងសន្លប់នៅលើទីលាន គឺមិនមានអ្នកជំនាញសង្រ្គោះបឋម ឬក៏គ្រូពេទ្យណាម្នាក់នៅទីនោះសោះឡើយ និងបានតែនាំគ្នាឈររង់ចាំឡានសង្គ្រោះពីមន្ទីរពេទ្យនាំអ្នករបួសទៅព្យាបាល។ ចំពោះការបាត់បង់កីឡាករមួយរូបនេះ ត្រូវបានមហាជនជាច្រើនបង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខទៅដល់គ្រួសារនៃសព្វផងដែរ៕

វីដេអូបង្ហាញការប៉ះទង្គិចក្បាល៖

ប្រភពThe Sun

Kongmona Mithora
គង់ម៉ូណា មិថុរ៉ា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T