Zidane និយាយអ្វីខ្លះ ក្រោយបាន៣ពិន្ទុបន្ថែម បន្ទាប់ពីឈ្នះ Osasuna?

//s9.kh1.co/ba/baf60c4222f731c6c3e159d470cfbccbb58a9bf2.jpg
កីទ្បា

 ០២-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុរបន្ថែមទៀតបន្ទាប់ពីបានឈ្នះក្រុម Osasuna ក្នុងលទ្ថផល ២ទល់នឹង០ កាលពីយប់មិញនេះ ដែលលទ្ធផលនេះគឺជាសញ្ញាវិជ្ជមានផងដែរសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំង Zidane ។

បរទេស៖ ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុបន្ថែមទៀតបន្ទាប់ពីបានឈ្នះក្រុម Osasuna ក្នុងលទ្ថផល ២ទល់នឹង០ កាលពីយប់មិញនេះ ដែលលទ្ធផលនេះគឺជាសញ្ញាវិជ្ជមានផងដែរសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំង Zidane

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zidane
Zidane

ក្នុងការប្រកួតនោះ ខ្សែការពារឆ្នើម Raphael Varane ត្រូវបានបង្ខំចិត្តប្តូរចេញ នៅតង់ទី១ដោយសារតែបញ្ហារបួស មុនពេលដែល Real Madrid រកគ្រាប់បាល់បាន២គ្រាប់នៅតង់ទី២ ។ ក្រោយចប់ការប្រកួត Zidane បានថ្លែងប្រាប់អ្នកកាសែតទាក់ទងនឹងរឿងនេះថា៖ 

ខ្ញុំសង្ឃឹមថារបួសរបស់ Varane ជារបួសតិចតូច ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកបានទេ ។ Varane គេនិយាយថាវាជារបួសស្រាល ហើយខ្ញុំក៏សង្ឃឹមអ៊ីចឹងដែរ។ 
មានរឿងជាច្រើនបានកើតឡើងមកលើយើង​ ប៉ុន្តែថ្ងៃនេះយើងទទួលបាន៣ពិន្ទុរបន្ថែមទៀត ហើយយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ យើងអាចធ្វើបាន។ ខ្ញុំមិននិយាយថា យើងនឹងឈ្នះបានគ្រប់យ៉ាងនោះទេ ប៉ុន្តែយើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីឈ្នះ។

Zidane 
varane
varane

ក្នុងការប្រកួតកាលពីយប់មិញផងដែរយើងឃើញថា ខ្សែបម្រើឆ្នើមទាំង២របស់ Zidane មិនបានចូលលេងទេ ដែលមានដូចជា Kroos និង Luka Modric ប៉ុន្តែយើងបានឃើញ Eden Hazard ត្រលប់មកចូលក្នុងជម្រើស១១នាក់ដំបូងជាលើកដំបូងបន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយះពេល៣ខែ យើង Zidane ក៏បានលើកឡើងផងដែរពីទម្រង់របស់ Hazard ។ Zidane បានបន្តថា៖ 

គាត់ធ្វើបានល្អ [Hazard] ជាពិសេសនៅតំបន់ដែលគាត់លេង លេងជាមួយ Benzema ខ្ញុំគិតថាគាត់ធ្វើបានល្អណាស់។ ថ្ងៃនេះយើងមានកាយសម្បទានិងបញ្ញាស្មារតីល្អណាស់ យើងលេងរៀងរាល់បីថ្ងៃហើយរឿងទាំងនេះសំខាន់ណាស់ ។ ថ្ងៃនេះកីឡាករយើងមានសុខភាពល្អណាស់។

Zidane 
Hazard
Hazard
Hazard
Hazard

គួររំលឹកផងដែរថា Real Madrid កំពុងឈលេខ២កំពូលតារា នៅពីក្រោមក្រុម Aletico Madrid និងតាមពីក្រោយដោយក្រុមលេខ៣ Barcelona ៕

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T