រាជធានីភ្នំពេញ៖ តារាសម្ដែងដែលចូលចិត្ត សម្ញែងដើមទ្រូងនាង សាន សុម៉ាលី បានឆ្លើយឆ្លងជម្លោះបែកផ្សែងជាមួយបុរសវ័យក្ មេងម្នាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបុរសរូបនោះបានសរសេរ រិះគន់ដាក់ពីក្រោមរូបថតដែលតារា សម្ដែងរូបនេះបានបង្ហោះ មានខ្លឹមសារថា នាងស្អាតតែអត់តម្លៃយក សិល្បៈធ្វើជាឈ្នាន់ឈានទៅ រកភាពល្បីល្បាញ។

 ការប្រមាថចេញពី បុរសវ័យក្មេងរូបនេះបានធ្វើឱ្យតារាស្រីដែលល្បីល្បាញ ខាងស៊ិចស៊ីរូបនេះក្ដៅស្លឹកត្រចៀក និងបានសរសេរតបទៅវិញ ដោយមិនសំចៃមាត់ ដែលសរសេរជាភាសាខ្មែរ បង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់នាងថា «សួរថា បុរសម្នាក់នេះមានសិទ្ធិអីមោរ និយាយគេចឹងគេជាអ្នកសិល្បៈមែន ខ្ញុំមិនមែនមនុស្សចឹងទេ អ្នកអែងគ្មានសិទ្ធិអីមកនិយាយ អ្នកសិល្បៈចឹងទេ? អ្នកអែងមិនចូលចិត្តគេ កុំថាឱ្យរូបគេ? ខ្ញុំមិនដែលស្គាល់មនុស្ស ដូចអ្នកអែង មនុស្សឈ្លើយ សង្គមមិនអោយតម្លៃមនុស្ស...ឈប់មកនិយាយចឹងទៀត...??»៕









ប៉ុន បាន

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]