កិច្ចសន្យាផលិតយានទៅឋានព្រះចន្ទរបស់ NASA ត្រូវបានផ្អាក បន្ទាប់ពីមេក្រុមហ៊ុន Amazon និង SpaceX មើលមុខគ្នាលែងចំ

//s9.kh1.co/15/15d2ccbfc7a0a74cffe7ba06f84d1352237bda2d.jpg
បច្ចេកវិទ្យា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រឿងចំរុងចំរាស់កើតឡើងពីការកើតទុក្ខមិនសុខចិត្តរបស់លោក Jeff Bezos​ ដែលថាណាសាលំអៀងទៅ SpaceX

បរទេស៖ ទីភ្នាក់ងារណាសាបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានផ្អាកកិច្ចសន្យាផលិតយានទៅឋានព្រះចន្ទចំនួន2.9ពាន់លានដុល្លារ ដោយសារទីភ្នាក់ងារឃ្លាំមើលសហព័ន្ធបានទទួលសេចក្តីប្រឆាំងតវ៉ាចំនួនពីរលើកិច្ចសន្យានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្អាកនេះនឹងធ្វើឡើងរហូតទាល់តែការិយាល័យ Government Accountability Office ធ្វើការសម្រេចលើការតវ៉ាទាំងពីរនេះ ពោលមានន័យថា SpaceX នឹងមិនទទួលបាននូវទឹកប្រាក់2.9ពាន់លានដុល្លារភ្លាមៗទេ ហើយក៏នឹងមិនអាចចាប់ផ្តើមពិភាក្សាជាមួយអង្គការណាសាទាក់ទងនឹងរឿងផលិតយាននេះបានដែរ។

ក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រូវបានជ្រើសរើសដោយអង្គការណាសាកាលពីថ្ងៃទី16 ខែមេសាដើម្បីសាងសង់យានទៅឋានព្រះចន្ទ បន្ទាប់ពីបេសកកម្មអាប៉ូឡូកាលពីមុន។

ជាលទ្ធផល ក្រុមហ៊ុនចំនួនពីរដែលបានចូលរួមដេញថ្លៃកិច្ចសន្យានេះដែរ គឺក្រុមហ៊ុន Blue Origin និង Dynetics បានជំទាស់នឹងសេចក្តីសម្រេចចិត្តរបស់អង្គការណាសាលើការប្រគល់ការដេញថ្លៃទៅឱ្យ SpaceX។ ក្រុមហ៊ុន Blue Origin បានចោទប្រកាន់ទីភ្នាក់ងារថា បានលំអៀងនៅនាទីចុងក្រោយ និងលើកថាការធ្វើបែបនេះនឹងអាចពន្យារពេលកំណត់ និងនឹងនាំឱ្យមានគ្រោះថ្នាក់ដល់បេសកម្មបាន។

គួរបញ្ចាក់ផងដែរថាក្រុមហ៊ុន SpaceX បានឈ្នះលើការដេញថ្លៃកិច្ចសន្យារបស់អង្គការណាសា ដោយសារតែខ្លួនបានដាក់សំណើដេញថ្លៃ2.9ពាន់លានដុល្លារ ដែលតម្លៃនេះថោកជាង Blue Origin និង Dynetics នេះបើយោងតាមឯកសាររបស់ណាសា៕

  Join us: https://t.me/khmerload

រូបគំរូយានឋានព្រះចន្ទរបស់ SpaceX
រូបគំរូយានឋានព្រះចន្ទរបស់ SpaceX
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T