Zidane កង្វល់ក្នុងចិត្ត ខណៈខ្សែការពារឆ្នើម Real Madrid ម្នាក់អាចនឹងមិនបានជួយក្រុមពេលប៉ះ Chelsea នៅជើងទី២

//s9.kh1.co/c9/c979fef530766be7e35ce8d2b72b51cddeab68e8.jpg
កីទ្បា

 ០២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លឹបយក្ស Real Madrid នៅតែជួបបញ្ហាកីឡាកររបួស ខណៈដែលកីឡាករខ្សែការពារសញ្ជាតិបារាំង Raphael Varane កំពុងតែស្ថិតក្នុងមន្ទិលសង្ស័យដោយសារតែរបួស

បរទេស៖ ក្លឹបយក្ស Real Madrid នៅតែជួបបញ្ហាកីឡាកររបួស ខណៈដែលកីឡាករខ្សែការពារសញ្ជាតិបារាំង Raphael Varane កំពុងតែស្ថិតក្នុងមន្ទិលសង្ស័យដោយសារតែរបួស ដែលអាចនឹងត្រូវខកខានក្នុងការជួយក្រុមក្នុងប្រកួតទល់នឹង Chelsea នៅជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Raphael Varane
Raphael Varane

ខ្សែការពារឆ្នើមរូបនេះត្រូវបានបង្ខំចិត្តប្តូរចេញនៅតង់ទី១ក្នុងជំនួបជ័យជំនះទល់នឹង Osasuna ដោយសាតែមានបញ្ហារបួសជើងខាងស្តាំ ដែលកីឡាកររូបនេះនឹងត្រូវសម្រាករកចាំការពិនិត្យពីក្រុមគ្រូពេទ្យនៅថ្ងៃអាទិត្យនេះ ដែលធ្វើឲ្យគ្រូបង្វឹកលោក Zidane កាន់តែមានកង្វល់មួយកម្រិតទៀតលើតំបន់ការពារ។

គ្រូបង្វឹក Real Madrid លោក Zidane រំពឹងថា Fede Valverde នឹងអាចត្រលប់មកជួយក្រុមវិញ បន្ទាប់ពីកីឡាកររូបនេះបានតេស្តអវិជ្ចមានកូវីដកាលពីថ្ងៃពុធកន្លងទៅ ដែលនឹងត្រូវរង់ចាំការធ្វើតេស្តជាលើកទី២ដើម្បីច្បាស់ថាគាត់នឹងអាចចូលលេងជាមួយក្រុមវិញបាន។

Ramos , Varane, Valverde
Ramos , Varane, Valverde

ចំណែកឯខ្សែការពារមួយរូបទៀត Ferland Mendy គឺកំពុងតែស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ខណៈដែលកីឡាកររូបនេះនៅមិនទាន់បានចូលហាត់ជាមួយក្រុមនៅឡើយ៕

Ferland Mendy
Ferland Mendy
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T