Elche ទាត់បាល់ប៉េណាល់ទីចុងម៉ោងមិនចូល ធ្វើឲ្យក្រុម Atlético Madrid បាន៣ពិន្ទុបន្តឈរកំពូលតារាង

//s9.kh1.co/f3/f3052e62272f8ea54427744714ff503289ddcc6f.webp
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Elche ទាត់បាល់ Penalty ចុងម៉ោងអត់ចូលធ្វើឲ្យក្រុម Atlético Madrid បានបីពិន្ទុបន្តឈរកំពូលតារាងសប្តាហ៍ទី៣៤ ។

បរទេស៖ ក្រុមបាល់ទាត់ Elche បានបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវ Atlético Madrid ក្នុងពានរង្វាន់ Laliga សប្តាហ៍ទី៣៤ ។ ដោយបច្ចុប្បន្នក្រុមបាល់ទាត់ Elche ឈរលេខរៀងទី១៩ ក្នុងតំបន់កាត់ចោលមានត្រឹមតែ ៣០ពិន្ទុតែប៉ុណ្ណោះក្នុងចំណោម៣៤ប្រកួតកន្លងមក ចំណែកក្រុមភ្ញៀវ Atlético Madrid ស្ថិតនៅកំពូលតារាងមាន ៧៦ពិន្ទុបន្ទាប់ពីយកឈ្នះក្រុម Elche កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លទ្ធផល Elche 0:1 Atlético Madrid
លទ្ធផល Elche 0:1 Atlético Madrid

ក្នុងតង់ទីក្រុមភ្ញៀវបានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះដោយលទ្ធផល 0:1 ស៊ុតបញ្ចូលទីដោយកីឡាករ Marcos Llorente នៅនាទី២៣ ដែលជាការបញ្ចូនបាល់យ៉ាងស្អាតពីកីឡាករ Yannick Carrasco ។ ឈានដល់តង់ទី២លទ្ធផលនៅតែបន្តដដែលរហូតដល់នាទី៩០+១ ក្រុមបាល់ទាត់ Elche ទទួលបានបាល់ Penalty ដែលរ៉ាបរងដោយកីឡាករ Fidel Chaves ប៉ុន្តែគាត់ជាទាត់ទៅបុកនឹងបង្កោលទីទៅវិញ ធ្វើឲ្យក្រុម Atlético Madrid បានបីពិន្ទុត្រលប់ទៅផ្ទះវិញឈរកំពូលតារាង Laliga ៕

កីឡាករ Fidel Chaves ទាត់ទៅបុកនិងបង្កោលទី
កីឡាករ Fidel Chaves ទាត់ទៅបុកនិងបង្កោលទី
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T