ក្លិប Barcelona បានទាក់ទង PSG ដើម្បីពិភាក្សាក្នុងការនាំយក Neymar ត្រឡប់មកវិញ

//s9.kh1.co/2e/2e5a649a8813b6ff2fada98322072a8109ebf34d.jpg
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Barcelona បានទាក់ទងទៅក្លិប Paris Saint-Germain ដើម្បីពិភក្សាពីរឿងនាំយកកីឡាករ Neymarវិលត្រឡប់មកក្លិប Bacelona វិញនៅរដូវកាលក្រោយ។

បរទេស៖ តាមរបាយការណ៍ឱ្យដឹងថា ក្លិប Barcelona បានទាក់ទងទៅក្លិប Paris Saint-Germain ដើម្បីពិភាក្សាពីរឿងនាំយកកីឡាករ Neymar វិលត្រឡប់មកក្លិប Bacelona វិញនៅរដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាងក្លិប Bacelona
រូបតំណាងក្លិប Bacelona

ថ្មីៗនេះកីឡាករជនជាតិប្រេស៊ីលរូបនេះបាននិយាយថាខ្លួនពិតជារីករាយខ្លាំងណាស់ ដែលរដ្ឋធានីរបស់ប្រទេសបារាំងហើយកិច្ចពិភាក្សាលើកិច្ចសន្យាថ្មីជាមួយក្រុមរបស់លោក Mauricio Pochettino ក្នុងទិសដៅដ៏ត្រឹមត្រូវមួយ។

លោក Mauricio Pochettino
លោក Mauricio Pochettino

ទោះបីជាយ៉ាងណាក្ដី Neymar នៅមិនទាន់បានចុះកិច្ចព្រមព្រៀងថ្មីនៅឡើយទេ ខណៈដែលកុងត្រារបស់ខ្លួននឹងត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។

កីឡាករ Neymar
កីឡាករ Neymar

បើយោងតាម RAC1 បានឱ្យដឹងថា Barca បានព្យាយាមនិយាយជាមួយ ក្រុម PSG ដើម្បីពិភាក្សាពីរឿងរចុះហត្ថលេខាឡើងវិញនៅអាមេរិកខាងត្បូងនៅពេលទីផ្សារដោះដូរកីឡាករនៅពេលខាងមុខនេះ។

រូបតំណាងក្លិប PSG​ និង Bacelona
រូបតំណាងក្លិប PSG​ និង Bacelona

បើតាមរបាយការណ៍បានអះអាងថា Neymar គឺជាគោលដៅទី១ របស់ La Liga ដែលនាំមុខខ្សែប្រយុទ្ធ Erling Braut Haaland​ របស់ក្លិប Borussia Dortmund ប៉ុន្តែលោក Pochettino បានទទូចសុំកុំដាក់លក់ កីឡាករ រូបនេះមិនៅលើទីផ្សារអី។

កីឡាករ Neymar និង កីឡាករ Haaland​
កីឡាករ Neymar និង កីឡាករ Haaland​

កីឡាករវ័យ ២៩ ឆ្នាំរូបនេះរកបានគ្រាប់បាល់ ១០៥ គ្រាប់ និងធ្វើជាជំនួយបាន ៧៦ លើកក្នុងការបង្ហាញខ្លួនចំនួន ១៨៦ ដងសម្រាប់ក្រុម Barca ចន្លោះឆ្នាំ ២០១៣ និង ២០១៧ មុនពេលផ្លាស់ទៅក្លិប Paris Saint Germain៕

កីឡាករ Neymar
កីឡាករ Neymar

ចាប់តាំងពីកីឡាករ​ Neymarបានចូលលែងក្នុងក្លិប  PSG បានស៊ុតបញ្ចូលទី ៨៤ គ្រាប់និងបានធ្វើជាកីឡាករជំនួយ៥០ ដង ក្នុងការបង្ហាញខ្លួនចំនួន ១១០ បានឈ្នះពានរង្វាន់ Ligue ៣ លើក។ 

កីឡាករ Neymar ឈ្នះពានរង្វាន់ Ligue
កីឡាករ Neymar ឈ្នះពានរង្វាន់ Ligue
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T