អ្នកគាំទ្រនៅកូរ៉េស្នើសុំឱ្យ JYP បញ្ឈប់ការផលិតបទចម្រៀងសម្រាប់តារាក្នុងផលិតកម្មរបស់ខ្លួន

//s9.kh1.co/c9/c96d0f0a2e803656d4a9bd247a190ab6a0217c64.jpg
តារា & កម្សាន្ដ

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រនៅកូរ៉េស្នើសុំឱ្យ JYP បញ្ឈប់ការផលិតបទចម្រៀងសម្រាប់តារាក្នុងផលិតកម្មរបស់ខ្លួន

កូរ៉េខាងត្បូង៖ លោក Park Jin Young ដែលត្រូវបានគេស្គាល់ថាជានាយកប្រតិបត្តិរបស់ផលិតកម្ម JYP ក៏ដូចជាស្ថាបនិកនៃក្រុមហ៊ុននោះ កំពុងត្រូវបានអ្នកគាំទ្រនៅឯប្រទេសកូរ៉េជាច្រើនមានប្រតិកម្មយ៉ាងខ្លាំង ទៅលើបទចម្រៀងថ្មីរបស់ ITZY ដែលចេញកាលពីថ្មីៗនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Jin Young
Park Jin Young

បន្ទាប់ពីបទចម្រៀងថ្មីរបស់ ITZY ដែលមានចំណងជើងជើងថា "In the morning" នៅក្នុងអាល់ប៊ុមតូច "Guess who" ដែលចេញកាលពីថ្ងៃទី៣០ ខែមេសាកន្លងផុតទៅថ្មីៗនោះ គឺត្រូវបានគេឃើញថាអ្នកគាំទ្ររបស់ IZTY ជាច្រើននាក់ហាក់ដូចជាមានការខកចិត្តជាខ្លាំងសម្រាប់បទថ្មីនេះ ដោយពួកគេបានចូលទៅ Instagram របស់ JYP ហើយបញ្ចេញមតិរិះគន់ជាច្រើនទាក់ទងនឹងការសុំឱ្យលោក Park Jin Young បញ្ឈប់នូវការចេញបទចម្រៀងឱ្យតារារបស់ខ្លួន ដោយសារបទថ្មីនៅហាក់ដូចជាមិនត្រូវចិត្តរបស់ពួកគេ។ ក្នុងនោះផងដែរ មិនត្រឹមតែអ្នកគាំទ្ររបស់ IZTY ប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្ររបស់ TWICE ក៏ហាក់បីដូចជាមិនពេញចិត្តនូវស្នាដៃរបស់ JYP ក្នុងការផលិតបទចម្រៀងអោយ TWICE ដែរដោយពួកគេ មានអំណះអំណាងរៀងៗខ្លួន។ 

គួរបញ្ជាក់ផងដែរថាលោក Park Jin Young ដែលហៅកាត់ថា JYP មានវត្តមាននៅលើវិស័យ K-POP ក្នុងការគ្រប់គ្រងផលិតកម្ម JYP ក៏ដូចជាការផលិតបទចម្រៀងអោយតារារបស់ខ្លួនអស់រយៈពេល២៨ឆ្នាំហើយ៕

ITZY
ITZY
TWICE
TWICE
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T