Lionel Messi សុខចិត្តកាត់ប្រាក់ខែ ដើម្បីឱ្យប្រធានក្លិបចុះហត្ថលេខាលើ Haaland

//s9.kh1.co/24/24d26aba979c7638485816b7125e1ee9397ebf0a.jpg
កីទ្បា

 ០២-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Lionel Messi បានប្រាកាសប្រាប់ Barcelona ថាខ្លួននឹងត្រៀមការកាត់ប្រាក់ខែដើម្បីអោយប្រាធានក្លិបចុះហត្ថលេខាលើខ្សែប្រយុទ្ធ Braut Haaland របស់ក្លិប Borussia Dortmundមក។

បរទេស៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា Lionel Messi បានប្រាកាសប្រាប់ Barcelona ថាខ្លួននឹងត្រៀមការកាត់ប្រាក់ខែដើម្បីអោយប្រាធានក្លិបចុះហត្ថលេខាលើខ្សែប្រយុទ្ធ Braut Haaland របស់ក្លិប Borussia Dortmund មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi
កីឡាករ Lionel Messi

កិច្ចព្រមព្រៀងរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះនៅឯ Cam Nou នឹងត្រូវផុតកំណត់នៅចុងខែមិថុនាខាងមុខនេះ ប៉ុន្ដែដោយមានពាក្យចោទប្រកាន់ថាកីឡាកររូបបានចុះកុងត្រាររយៈពេល១០ឆ្នាំជាមួយនឹងក្លិបយក្ស Catalan កាលពីថ្មីៗនេះ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ដោយយោងតាមគេហទំព័រ Eurosport បានឱ្យដឹងថា Messi បានប្រាប់ប្រធានក្លិប Barca កឺ លោក Joan Laporta ថាខ្លួនព្រមទទួលយកនូវល័ក្ខខ័ណ្ឌកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួនដើម្បីនាំយកកីឡាករ Haaland មក។

លោក Joan Laporta
លោក Joan Laporta

ក្លិប Paris Saint-Germain បានព្យាយាមទាក់ទងជាមួយនឹង Messi ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ បានសម្រេចចិត្តថាខ្លួននឹងមិនចាកចេញពីក្លិប Bacelona ឡើយ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ទន្ទឹមនិងនេះដែល កីឡាករ Braut Haaland ពីរឿងដែលខ្លួននឹងត្រូវចាកចេញពីក្លិប Dortmund ហើយ ក្លិប Bacelona ក៏នឹងត្រូវប្រឈមមុខក្នុងការប្រកួតប្រជែង នឹងក្លិបមួយចំនួនដូចជា Real Madrid, Chelsea, Manchester United, Manchester City, Liverpool ក្នុងការចុះហត្ថលេខាដើម្បីនាំយកខ្សែប្រយុទ្ធ Haaland មកដែរ៕

កីឡាករ  Braut Haaland 
កីឡាករ Braut Haaland 
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T