៣ចំណុចដែលគូស្នេហ៍នៅឆ្ងាយពីគ្នាគួរធ្វើ​ ដើម្បីរក្សាចំណងស្នេហារបស់អ្នកឱ្យបានគង់វង្ស

//s9.kh1.co/28/281487975de4cfa096339081383ab9e90bd0093c.jpg
ប្រលោមលោក & អប់រំ

 ០៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

៣ចំណុចដែលគូស្នេហ៍ឆ្ងាយកាយគ្រប់រូបគួរធ្វើ​ ដើម្បីរក្សាចំណងស្នេហារបស់អ្នកឱ្យបានគង់វង្ស

ក្នុងជីវិតពិត រូបភាពស្នេហាដែលអ្នកធ្លាប់តែស្រមៃចង់បានរមែងមិនសមប្រកបដូចបំណង ព្រោះជីវិតគូទម្រាំឈានទៅដល់ការរៀបការ ការមានកូន និងចាស់ទៅបានរស់នៅជាមួយគ្នាត្រូវជួបប្រទះនឹងបញ្ហាច្រើនណាស់។ បញ្ហាឃ្លាតឆ្ងាយពីគ្នាឬក៏ Long distance relationship នេះក៏ជាបញ្ហាមួយដែលគូស្នេហ៍ជាច្រើនបានប្រឈម ករណីសង្សារទៅរៀនក្រៅប្រទេស ទៅធ្វើការឬទៅបំពេញបេសកកម្មណាមួយដែលធ្វើឱ្យពួកគេមិនអាចនៅជាមួយគ្នា ហើយមានបញ្ហាបែកគ្នាត្រឹមដំណាក់កាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បញ្ហាដែលជាឫសគល់ពិតជាមិនមែនរយ:ចម្ងាយនោះឡើយ តែដោយសារពួកគេខ្ជីខ្ជានឹងរឿងបន្តិចបន្តួចហើយបង្កឱ្យក្លាយជារឿងធំរហូតសម្ព័ន្ធភាពស្នេហាជាច្រើនឆ្នាំត្រូវប្រេះឆា។ ខាងក្រោមជាវិធីមួយចំនួនដែលអ្នកគួរធ្វើដើម្បីឆ្លងកាត់ឧបសគ្គតូចតែធំមួយនេះបានសម្រេច៖

១. ការនិយាយគ្នារាល់ថ្ងៃ

ចំណុចមួយនេះសឹងតែអាចនិយាយបានថាជារឿងសំខាន់បំផុតដែលអ្នកគួរធ្វើ ព្រោះវាធ្វើឱ្យយើងដឹងថាម្នាក់ៗកំពុងធ្វើអ្វី ជាមួយអ្នកណា នៅឯណា ពេលណាជាដើម។ ពេលខ្លះទោះបីវាជារឿងតូចៗបន្តិចបន្តួចមើលទៅមិនសូវសំខាន់ តែតាមពិតវាធ្វើឱ្យយើងមានអារម្មណ៍ល្អ ដូចនៅជាមួយគ្នា ជិតស្និទ្ធគ្នាដូចដើមហើយការធ្វើបែបនេះក៏ជាការបញ្ចាក់ថាយើងស្មោះត្រង់ គ្មានអ្វីលាក់លៀមគ្នាផងដែរ។ បច្ចេកវិទ្យាពិតជាបានជួយច្រើនព្រោះមិនត្រឹមតែខលស្តាប់សម្លេងធម្មតា យើងអាចវីដេអូខលឃើញមុខគ្នាយ៉ាងងាយស្រួល។

រូបតំណាង
រូបតំណាង

២. ការចេះទុកចិត្តគ្នា

បញ្ហាមិនជឿចិត្តគ្នាបានធ្វើអោយគូស្នេហ៍ជាច្រើនត្រូវបែកបាក់ ដោយសារការប្រច័ណ្ទខុសរឿង ចោទគ្នាចុះឡើងរហូតក្លាយជារឿងធំ។ ចំពោះស្នេហ៍ឆ្ងាយកាយ គួរណាតែយើងម្នាក់ៗចេះជឿទុកចិត្តដៃគូ ដើម្បីជៀសវាងមិនអោយមានការឈ្លោះប្រកែកច្រើន ព្រោះបើមានកាន់តែច្រើនកាលណា នឹងធ្វើអោយដៃគូយើងធុញទ្រាន់ ហើយគេនឹងទៅរកមិត្តភក្តិដែលនៅជិតរំសាយភាពស្រេ្តស។ ការធ្វើបែបនេះយូរទៅៗ នឹងធ្វើអោយអារម្មណ៍ម្នាក់ៗប្រែប្រួលលែងដូចមុនព្រោះគេនឹងយល់ថា មានយើងក៏បាន អត់យើងក៏បានដែលជាសញ្ញាណនៃការអស់ចិត្តជារឿយៗ។

៣. ការណាត់ជួបគ្នាយូរៗម្តង

ជាការពិតណាស់ ជីវិតម្នាក់ៗត្រូវមានគោលដៅ ឯស្នេហាក៏ដូចគ្នា។ ការណាត់ជួបប្រៀបដូចជាការដាក់គោលដៅមួយសម្រាប់មនុស្សពីរនាក់។ អារម្មណ៍ស្នេហាពេលខ្លះអាចថយពី១០០ ទៅ ៨០ ទៅ ៥០...ប៉ុន្តែពេលបានជួបគ្នាម្តងៗដូចជាជួយបង្កើតអារម្មណ៍អោយពុះកញ្ច្រោលម្តងទៀតអញ្ចឹង។ ដូចនេះ បើអាច កុំភ្លេចឈ្លៀតពេលជួបដៃគូអ្នក បើទំនេរណា៕

Sreytoch Brak
Triety (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T