Arteta ថាកីឡាករ Aubameyang មិនអាចវិលត្រឡប់មកជួយក្រុមក្នុងជើងទី២ជាមួយ Villarreal បានទេ

//s9.kh1.co/05/05b1cdc2a2a0d8bec158cc656f49685f4b59c233.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

Arteta ថាកីឡាករ Aubameyang មិនអាចវិលត្រឡប់មកជួយក្រុមក្នុងជើងទី២ជាមួយ Villarreal នៅសប្តាហ៍ក្រោយបានទេ។

បរទេស៖ បច្ចុប្បន្នខ្សែប្រយុទ្ធ Pierre-Emerick Aubameyang វ័យ៣១ឆ្នាំរូបនេះកំពុងស្ថិតក្នុងសភាពធូរស្បើយបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺគ្រុនចាញ់បន្ទាប់ពីត្រលប់មកពីប្រកួតឲ្យក្រុមអន្តរជាតិវិញ។ ប៉ុន្តែលោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal មិនមានភាពប្រញាប់ប្រញាល់នាំ Pierre-Emerick Aubameyang ឲ្យត្រលប់ចូលទីលានភ្លាមៗនោះទេដោយសារតែគាត់សម្រាកព្យាបាលយូរធ្វើឲ្យរាងកាយគាត់មិនទាន់ Fit នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺគ្រុនចាញ់
សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺគ្រុនចាញ់

សព្វថ្ងៃក្រុមកាំភ្លើងធំ Arsenal កំពុងជួបវិបត្តិខ្លាំងនៅតំបន់ប្រយុទ្ធដោយសារកីឡាករ Alex Lacazette បានរងរបួសក្នុងជំនួបជា 1:1 ទល់ក្រុម Fulham ក្នុងដីខ្លួនឯងកាលពីសប្តាហ៍មុន។ ដោយឡែកក្នុងពានរង្វាន់ Europa League កាលពីជើងទី១ ទល់ក្រុម Villarreal នៅប្រទេសអេស្បាញ Arsenal ធ្វើមិនសូវបានល្អទេដោយចាញ់ក្នុងលទ្ធផល 1:2 ដូច្នេះពាក់កណ្តាលសប្តាហ៍នេះ Arseanl ត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវជើងទី២ដើម្បីស្វែករកក្រុមទៅកាន់វគ្គផ្តាច់ព្រាត់ពានរង្វាន់ Europa League ២០២០-២០២១ ៕

លោក Unai Emery លោក Mikel Arteta
លោក Unai Emery លោក Mikel Arteta
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T