Messi សុខចិត្តកាត់ប្រាក់ពលកម្មរបស់ខ្លួនដើម្បីឲ្យ Barca មានទុនទិញយក Haaland មករួមក្រុម

//s9.kh1.co/b3/b3cb6d14129506dd46b7019b5a77b9ed9066b3d9.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍មកថា នឹងសុខចិត្តកាត់ប្រាក់ពលកម្មរបស់ខ្លួនដើម្បីឲ្យ Barcelona មានទុនទិញយក Haaland មករួមក្រុម

បរទេស៖ កុងត្រាចាស់របស់កំពូលខ្សែប្រយុទ្ធ Lionel Messi ជាមួយក្លិប Barcelona នឹងត្រូវអស់សុពលភាពនៅចុងរដូវកាល២០២០/២១នេះហើយ ខណៈដែលភាគគីទាំងសងខាងក៏កំពុងតែរៀបចំបន្តកិច្ចសន្យាថ្មីរយៈពេល២រដូវកាលទៀតផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

ស្របពេលជាមួយគ្នានេះ បើតាមគេហទំព័រ Eurosport បានឲ្យដឹងថា Messi បានយល់ព្រមជាមួយប្រធានក្លិប Barcelona លោក Joan Laporta ក្នុងការបន្ថយប្រាក់ពលកម្មរបស់ខ្លួនផ្ទាល់ ដើម្បីឲ្យក្លិបមានទុនទិញយកខ្សែប្រយុទ្ធកំពុងឡើងជើងខ្លាំង Erling Haaland ពីក្លិប Borussia Dortmund មករួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅខាងមុខនេះ។ គួរបញ្ជាក់ដែរថាក្រៅពី Barcelona នៅមានក្លិបធំៗជាច្រើនទៀតដែលកំពុងចង់់បាន Haaland ទៅរួមក្រុមមានដូចជា Real Madrid, Chelsea, Manchester United, Manchester City និង Liverpool​ ជាដើម៕ 

Erling Haaland 
Erling Haaland 

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T