ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ជាង ១ពាន់នាក់ត្រូវបានយកសំណាក ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន...

//s9.kh1.co/48/4897505caf65a5a3568363dc4547c0109f06d84b.jpg
សង្គម

 ០១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៃសង្កាត់ស្ទឹងមានជ័យ៣ ចំនួនជាង១០០០នាក់ត្រូវបានយកសំណាករកជំងឺកូវីដ-១៩។

ភ្នំពេញ៖ ដោយសារជំងឺកូវីដ-១៩ នៅតែបន្ដឆ្លងរាលដាលខ្លាំង និងមិនទាន់អាចកាត់ផ្ដាច់ប្រភពចម្លងបាននៅឡើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការបែងចែកតំបន់ហានិភ័យនៅក្នុងទីក្រុងភ្នំពេញ ជា៣កម្រិតផ្សេងៗគ្នាដូចជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះមុខ ដើម្បីកាត់ផ្ដាច់ប្រភពចម្លង និងឈានទៅគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរ ត្រូវទៅយកសំណាកធ្វើតេស្ដរកវីរុសកូវីដ-១៩ ជាកំហិត។

យ៉ាងណាមិញ យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការ របស់ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា ដោយគិតត្រឹមវេលាម៉ោង ៩ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ មានបងប្អូនប្រជាពលរដ្ឋចំនួន ១,០០២នាក់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ដែលជាតំបន់ក្រហម បានទៅផ្ដល់សំណាករកជំងឺកូវីដ-១៩ ដោយជាលទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន ៣៧នាក់៕

ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣
ការធ្វើតេស្ដនៅសង្កាត់ស្ទឹងមានជ័យ៣

ប្រភព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ 

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T