កុំចេះតែហ៊ាន! ក្រោយទទួលបានកាតក្រហមថ្ងៃមុន ឥលូវលោក Koeman ត្រូវបាន LaLiga ពិន័យព្យួរការប្រកួតចំនួន....

//s9.kh1.co/74/744ccf39c1c7377592f30a55ba81396b449edd3d.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយទទួលបានកាតក្រហមថ្ងៃមុន ឥលូវលោក Koeman ត្រូវបាន LaLiga ពិន័យមិនឲ្យចូលទីលានបញ្ជាកូនក្រុមចំនួន២ប្រកួត

អេស្ប៉ាញ៖ បន្ទាប់ពីទួទួលបានកាតក្រហម ក្នុងជំនួបដែល Barcelona ចាញ់ក្រុម Granada នៅក្របខណ្ឌ LaLiga កាលពីថ្ងៃសុក្រកន្លងទៅ ពេលនេះ គណៈកម្មាធិការវិន័យ របស់ LaLiga បានសម្រេចព្យួរលោក Ronald koeman ដែលជាអ្នកចាត់ការរបស់ក្រុមយក្សតំបន់កាតាឡាន់ ចំនួន២ប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពិន័យខាងលើ មានន័យថា គ្រូបង្វឹកសញ្ជាតិហូឡង់ នឹងមិនអាចចូលទីលានឈរបញ្ជាកូនក្រុមសម្រាប់ការប្រកួតបន្ទាប់ចំនួន២លើកឡើយ ដោយលោកត្រូវខកខានក្នុងជំនួបប៉ះក្រុម Valencia និង Atlético Madrid។

គួរបញ្ជាក់ដែរថា លោក Koeman រងពិន័យ ដោយសារលោកល្មើសនឹងមាត្រា១១៧ នៃក្រមវិន័យរបស់ LaLiga ដែលប្រឆាំងនឹងការមើលងាយ ឬមិនគោរពចំពោះអាជ្ញាកណ្តាល, អ្នកគ្រប់គ្រង ឬអាជ្ញាធរកីឡា៕

https://s9.kh1.co/__image/w=650,h=354,q=100/a7/a7e93934d1bda52a7823026dad593e21b3f9e32e.jpeg
https://s9.kh1.co/__image/w=650,h=366,q=100/f2/f21157ed3a52d0f9fa3af64b8b653a056f200dcc.jpeg

ប្រភព៖ AF
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖ 

https://t.me/khmerload

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T