Klopp បញ្ចេញទស្សនៈជុំវិញភាពជោគជ័យរបស់ក្លិបត្រកូល Manchester ទាំងពីរ

//s9.kh1.co/ad/adca05eeb686f952b67b55a3b7430c5b7544a14d.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Klopp បញ្ចេញទស្សនៈជុំវិញភាពជោគជ័យរបស់ក្លឹបត្រកូល Manchester ទាំងពីរ

បរទេស៖ មនុស្សជាច្រើននៅក្នុងវិស័យបាល់ទាត់បានបង្ហាញនូវភាពភ្ញាក់ផ្អើលនៅពេលដែលក្រុមបាល់ទាត់មកពី Manchester ទាំងពីរដែលមាន បិសាចក្រហម Manchester United និង មេឃខៀវ Manchester City បានទទួលនូវភាពជោគជ័យជាច្រើននៅក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Manchester City បានឈ្នះពានរង្វាន់ EFL Cup ហើយបច្ចុប្បន្នកំពុងនាំមុខគេក្នុងតារាង Premier League និងកំពុងតែបន្តនៅក្នុងវគ្គបួនក្រុមចុងក្រោយ UEFA Champion League ទៀតផង ចំណែកឯ Manchester United វិញក៏កំពុងឈរនៅលេខពីរក្នុងតារាង Premier League និងបន្តនៅក្នុងវគ្គបួនក្រុមចុងក្រោយនៃពានរង្វាន់ Europa League ផងដែរ។ ចំពោះភាពជោគជ័យរបស់ពួកគេនេះលោក Jurgen Klopp ដែលជាអ្នកចាត់ការរបស់ហង្សក្រហម Liverpool ក៏បានបញ្ជេញនូវទស្សនៈរបស់លោកផងដែរ។ 

លោក Jurgen Klopp
លោក Jurgen Klopp

លោកបាននិយាយថា​ លោកមិនដែលខ្វល់ខ្វាយពីភាពជោគជ័យរបស់គេឡើយ ពួកគេលេងបានល្អហើយពួកគេសមនឹងទទួលលទ្ធផលនេះ។ លោកបន្តទៀតថា រដូវកាលក្រោយការប្រកួតប្រជែងនឹងកាន់តែពិបាកជាងនេះទៅទៀត ដូចនេះពួកយើងត្រូវតែខំប្រឹង៕

លោក Jurgen Klopp
លោក Jurgen Klopp
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T