ពិតជាលំបាក!​​​​​ លោក Pep Guardiola​​ នឹងត្រូវមានការសម្រេចមួយរវាងជើងឯក EPL និងពានរង្វាន់ UCL

//s9.kh1.co/27/27cbb2a89ae6de9c0a03daac075cae971ab500ef.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Pep Guardiola​​ នឹងត្រូវមានការសម្រេចមួយរវាងជើងឯក EPL ឬ ពាន់រង្វាន់UCL

អង់គ្លេស៖ គ្រូបង្វឹកក្រុមមេឃខៀវ Manchester City គឺលោក​​ Pep Guardiola នឹងត្រូវមានការសម្រេចចិត្ដដ៏លំបាកមួយរវាងជើងឯក​​ English Premier League ឬការប្រកួតជាមួយក្រុម Paris Saint German នៅ​ UCL។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក​​ Pep Guardiola
លោក​​ Pep Guardiola

ក្រុមមេឃខៀវ Manchester City នឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុម Crystal Palace នៅក្នុងពានរង្វាន់​ English Premier League នៅថ្ងៃសៅរ៍នេះ ហើយអាចបញ្ចប់ Premier League ពីរថ្ងៃមុនការប្រកួតជើងទី ២ Champions League ។

ក្រុមមេឃខៀវ Manchester City
ក្រុមមេឃខៀវ Manchester City

មួយវិញទៀតក្រុម Manchester City ​ក៏នឹងត្រូវមានការប្រកួតដ៏សំខាន់មួយទៀតនៅក្នុងពាន់រង្វាន់ Champions League នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជំនួបប្រកួតជាមួយក្រុមដែលមកពីប្រទេសបារំាង Paris Saint German ដែលការប្រកួតនឹងត្រូវប្រព្រឹត្តទៅនៅដើមសប្ដាហ៍ក្រោយ។ គួររម្លឹកឱ្យដឹងដែរថា​ ការប្រកួតនៅជើងទី១ ​រវាងក្រុមទាំងពីរបានបញ្ចប់ដោយក្រុម Manchester City ទទួលបានជ័យជម្នះលើក្រុម​ PSG​​ ក្នុងលទ្ធផល​​ ២-១៕

ការប្រកួតរវាង​ Man City ​និង Paris Saint German<br>
ការប្រកួតរវាង​ Man City ​និង Paris Saint German
Limmenglong
លីមម៉េងឡុង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T