ក្រោយឪពុកស្លាប់ កូនស្រីតារាកំប្លែងKom រៀបរាប់ទាំងទឹកភ្នែកថា....

//s9.kh1.co/2b/2b314304fe22395478a7e23265add91f3b455278.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីការធ្វើបុណ្យឱ្យឪពុករួចរាល់ហើយ Ice ដែលជាកូនស្រីរបស់ Nakom និងរៀបពិធីបុណ្យម្ដងទៀត បន្ទាប់ពីម្ដាយជាពីជំងឺកូវីដ

ថៃ៖ កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ ២០២១​ លោក Nakom ដែលជាតារាកប្លែងដ៏ល្បីមួយរូប បានទទួលមរណៈភាពបន្ទាប់ពីបានសម្រាកព្យាបាលជំងឺកូវីដ១៩ តែដោយអាការធ្ងន់ធ្ងរពេក ទើបធ្វើឱ្យលោកបាត់បង់ជីវីតនៅមន្ទីរពេទ្យក្នុងវ័យ ៦៣ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nakom
Nakom

បន្ទាប់ពីបានឮដំណឹងពីដ៏ក្រៀមក្រំពីការទទួលមរណៈភាពរបស់តារាកប្លែងលោក Nakom  ​ដែលបានបាត់បង់ជីវីតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០កន្លងទៅនេះ ហើយបានធ្វើឱ្យមហាជនជាច្រើននៅក្នុងប្រទេសថៃមានការសោកសង្រេង ព្រមទាំងធ្វើការកាន់ទុក្ខគ្រប់ៗគ្នា។ ហើយសពរបស់លោកក៏បានយកមកបូជានៅវត្តមួយក្នុងប្រទេសថៃ ដោយបរិយាកាសនៅទីនោះមានសភាពស្ងាត់ជ្រងំ មិនសូវមានមនុស្សច្រើននោះទេ។​​​ សម្រាប់សាច់ញាតិរបស់Nakom គឺមានត្រឹមតែកូនស្រី Ice និងប្អូនប្រុសរបស់នាងដែលត្រូវជា កូនរបស់លោក ​នៅក្នុងពិធីមួយនោះ ចំណែកប្រពន្ធរបស់Nakom គឺកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩នៅឡើយ  ដូច្នេះពិធីបុណ្យសពមួយនេះធ្វើមិនបានពេញលេញល្អនោះទេ គឺគ្រាន់តែគម្រប់កិច្ចតែប៉ុណ្ណោះ ។ ក្នុងនោះកូនស្រីរបស់លោក Nakom ក៏បានបញ្ជាក់ទាំងក្ដីក្ដុកក្ដួលពាក់ព័ន្ធនឹងការមានគម្រោងធ្វើបុណ្យនេះម្ដងទៀតឱ្យបានសមរម្យជាងនេះ នៅពេលដែល ម្ដាយរបស់នាងជាពីជំងឺកូវីដ១៩សិន៕

  Join Us ៖ https://t.me/khmerload

Nakom
Nakom
Ice  និង ប្រុស
Ice និង ប្រុស
Ice  និង ប្រុស
Ice  និង ប្រុស
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T