ចង់តាមឪពុកជាអតីតជម្រើសជាតិ! មុនក្លាយជាកីឡាករបាល់ទាត់ អ៊ុំ វិចិត្រ ស្រលាញ់កីឡាមួយប្រភេទនេះទេ

//s9.kh1.co/21/2165df8ab7ff09aa243501099d86c860273193b8.jpg
កីទ្បា

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អ៊ុំ វិចិត្រ ថា កាលពីក្មេងខ្លួនស្រលាញ់កីឡាបាល់ទះ

កម្ពុជា៖ អ្នកចាំទីដៃទីមួយក្លិប ភ្នំពេញក្រោន កីឡាករ អ៊ុំ វិចិត្រ បានទម្លាយឲ្យដឹងថា មុននឹងក្លាយជាកីឡាករបាល់ទាត់ កាលពីកុមារភាពខ្លួនស្រលាញ់ និង ចាប់អារម្មណ៍ ចង់ក្លាយជាកីឡាករបាល់ទះទៅវិញទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ អ៊ុំ វិចត្រ
កីឡាករ អ៊ុំ វិចត្រ

ជាការពិតណាស់ មូលហេតុដែលកាលពីដើមឡើង វិចិត្រ ចង់ក្លាយជាកីឡាករបាល់ទះ គឺ ដោយសារលោកឪពុករបស់ខ្លួនជាអតីតកីឡាករជម្រើសជាតិបាលទះដ៏មានសមត្ថភាពមួយនៅក្នុងប្រទេសកម្ពុជា ហើយ រូបគេចង់ដើរគន្លងតាមឪពុករបស់ខ្លួន។ យ៉ាងណាក្តី ធំដឹងក្តីបន្តិច វិចិត្រ ក៏បានចាប់អារម្មណ៍លើកីឡាបាល់ទាត់ទៅវិញ ក៏បានប្រឹងប្រែងដុះខាតសមត្ថភាពរហូតដល់បានជាប់ជម្រើសជាតិ និង ទទួលបានភាពល្បីល្បាញរហូតដល់សព្វថ្ងៃ។

សម្តេច ហ៊ុន សែន និង លោកឪពុករបស់ អ៊ុំ វិចិត្រ
សម្តេច ហ៊ុន សែន និង លោកឪពុករបស់ អ៊ុំ វិចិត្រ

អ៊ុំ វិចិត្រ បាននិយាយថា៖

  កាលពីក្មេងស្រលាញ់ណាស់បាល់ទះព្រោះតាមលោកពុក ដល់ពេលធំឡើងបាល់ទាត់ណាឆ្កុយ។ បើលេងវិញចាញ់ប្អូនដាច់៕

កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ
កីឡាករ អ៊ុំ វិចិត្រ

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T