Man City ត្រៀមលក់ Raheem Sterling ចេញដើម្បីយកលុយទៅទិញកីឡាករ២រូបនេះ

//s9.kh1.co/3a/3a37ff2b188b1bca6316efc161cfa166bfe047a1.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Machester City ត្រៀមលក់ Raheem Sterling ចេញដើម្បីយកលុយទៅទិញ២រូបបន្ថែមនារដូវកាលក្រោយ ។

បរទេស៖ ក្រោយបង្ហាញខ្លួនមិនសូវបានល្អនារដូវកាលនេះ បច្ចុប្បន្ន Raheem Sterling សញ្ជាតិអង់គ្លេសវ័យ ២៦ ហាក់មិនស្ថិតក្នុងជម្រើស១១នាក់របស់លោក Pep Guardiola សោះជាពិសេសការប្រកួតធំដូចជាពានរង្វាន់ UCL កីឡាករ Sterling តែងតែនៅអង្គុយកៅអីបម្រុងជានិច្ច។ ពោលគឺបានលេងត្រឹមពាន Carabao Cup ប៉ុណ្ណោះដោយលោក Pep តែងតែទុកចិត្តកីឡាករ Foden ជាជាងដាក់ Sterling ឲ្យចូលលេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Phil Foden
Phil Foden

យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថាក្រុម Manchester City សុខចិត្តលក់ខ្សែប្រយុទ្ធ Raheem Sterling នៅរដូវក្តៅនេះដើម្បីប្រមូលលុយទៅទិញយកកីឡាករវ័យក្មេងគឺ Haaland របស់ Borussia Dortmund និងខ្សែបម្រើ Aston Villa គឺ Jack Grealish ដើម្បីយកមកបំពេញកន្លែងខ្សែប្រយុទ្ធ Sergio Agüero ដែលបានចាកចេញនារដូវកាលក្រោយនេះ ។ ដោយតម្លៃទីផ្សារបច្ចុប្បន្នរបស់កីឡារ Haaland ប្រមាណ ១៥០លានផោមនេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ក្រុម Dortmund ចំណែកឯកីឡាករ Grealish តម្លែប្រហែល ១០០លានផោននេះបើយោងតាម The Sun បានចុះផ្សាយ៕

Haaland និង Grealish  
Haaland និង Grealish  
Phon Sophat
sophatphon (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T