កំណត់ត្រាថ្មី! ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩កាន់តែច្រើនជាងមុន ក្នុងរយៈពេល២៤ម៉ោង

//s9.kh1.co/b2/b2e8a310286bcd227a6314a4439a03cb6cd14ee2.jpg
សង្គម

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩កាន់តែច្រើនជាងមុន ក្នុងរយៈពេល២៤ម៉ោង.

ឥណ្ឌា៖ នៅថ្ងៃសៅរ៍​ ទី០១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ រហូតដល់ទៅ ៤០១,៩៩៣នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ខណៈមនុស្សចំនួន ៣,៥២៣នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា អ្នកជំនាញជាច្រើនសង្ស័យថា ដោយសារធ្វើតេស្ដមិនបានអស់ និងកត់ត្រាចំនួនអ្នកស្លាប់មិនបានត្រឹមត្រូវ ដូច្នេះចំនួនអ្នកឆ្លង និងស្លាប់ពិតប្រាកដមានច្រើនជាងនេះ។

ហើយការផ្ទុះឡើងថ្មីយ៉ាងគំហុកនេះ បន្ទាប់ពីអាជ្ញាធរឥណ្ឌាបានកាត់បន្ថយការដើរល្បាត និងបន្ធូរបន្ថយការរឹតត្បិតលើសកម្មភាពជាច្រើននៅដើមឆ្នាំ បន្ទាប់ពីមើលឃើញថាករណីឆ្លងបានធ្លាក់ចុះក្រោម ១ម៉ឺននាក់ក្នុងមួយថ្ងៃ។​ មិនតែប៉ុណ្ណោះ ការប្រមូលផ្ដុំគ្នាធ្វើពិធីសាសនាធំៗជាច្រើន និងការឃោសនានយោបាយជាដើម ត្រូវបានអនុញ្ញាត ទោះបីចំនួនករណីឆ្លងចាប់ផ្ដើមកើនឡើងយ៉ាងខ្លាំងនៅចុងខែមីនាក៏ដោយ។

ជាលទ្ធផល ដោយគិតតែចំពោះខែមេសាកន្លងទៅ ឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងថ្មីប្រមាណ ៧លាននាក់ឯណោះ ខណៈបច្ចុប្បន្នមានចំនួនឆ្លងសរុបប្រមាណ ១៩.១លាននាក់ និងស្លាប់ជាង ២១ម៉ឺននាក់៕

នៅឥណ្ឌា
នៅឥណ្ឌា
នៅឥណ្ឌា
នៅឥណ្ឌា
នៅឥណ្ឌា
នៅឥណ្ឌា

ប្រភព៖ CNA

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T