Zidane និយាយ​ម៉េចខ្លះ ពេល​ដែលគេសួរពី​បរាជ័យ​របស់​ Barcelona​?

//s9.kh1.co/66/6638ff6c3907da9cc2391164545adb27a68c4521.jpg
កីទ្បា

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តើ Zidane និយាយដូចម្ដេចខ្លះពេលដែលគេសួរពីបរាជ័យរបស់ Barcelona?

នៅក្នុងការប្រជុំជាមួយអ្នកកាសែតមុនថ្ងៃប្រកួតរវាងអធិរាជសរ Real Madrid និង Osasuna អ្នកចាត់ការរបស់ Real Madrid លោក Zinedine Zidane ត្រូវបានគេសួរថា តើលោកមានអារម្មណ៍ដូចម្តេចដែល FC Barcelona ទទួលនូវលទ្ធផលបរាជ័យកាលពីប្រកួតកន្លងទៅ ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្លាមៗនោះ លោកក៏បាននិយាយថា លោកមិនសប្បាយចិត្តឡើយដែលឃើញគេចាញ់ព្រោះ La Liga មានការប្រកួត​ប្រជែង​​ណាស់ហើយអ្វីក៏អាចកើតឡើងបានដែរ ។ លោកបន្តទៀតថា យើងមិនត្រូវខ្វល់ខ្វាយពីលទ្ធផល​របស់ក្រុម​ផ្សេង​ឡើយ ហើយអ្វីដែលយើងត្រូវធ្វើនៅពេលនេះគឺខិតខំឲ្យអស់ពី​សមត្ថភាពដើម្បីយកឈ្នះ​គ្រប់ប្រកួត​ដែលនៅ​សល់​។ លោកក៏បានបញ្ជាក់ផងដែរថា ប្រធានក្រុម Sergio Ramos បានត្រៀមខ្លួនរួចរាល់ហើយ​សម្រាប់ជួយ​ក្រុម​ក្នុង​ការប្រកួតខាងមុខនេះ៕

លោក Zinedine Zidane
លោក Zinedine Zidane
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T