សរសើរមុនប៉ះគ្នា! លោក Klopp ថា កីឡាករ Man UTD ម្នាក់នេះលេងបានល្អណាស់ពេលប៉ះ Roma

//s9.kh1.co/80/80964880151385d41bfa0d3a29c4578a71b23397.jpg
កីទ្បា

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Jurgen Klopp សរសើរការលេងរបស់ Paul Pogba

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool លោក Jurgen Klopp បានសរសើរពីទម្រង់លេងរបស់ Manchester United និង កីឡាករ Paul Pogba ក្នុងការប្រកួតទល់នឹង Roma

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jurgen Klopp
លោក Jurgen Klopp

ជាការពិតណាស់ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ Man Utd បានសាងភាពភ្ញាក់ផ្អើលគ្នាខ្លាំងដោយបានយកឈ្នះទៅលើ Roma ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ទល់នឹង២។ លោក Klopp ក៏បានសរសើរពីទម្រង់លេងរបស់ Man Utd ដូចគ្នាមុនពេលដែលពួកគេនឹងត្រូវតតាំងគ្នាក្នុងការប្រកួតសប្តាហ៍ទី៣៤នៃក្របខណ្ឌ Premier League នៅថ្ងៃស្អែកនេះ។

ការប្រកួតរវាង Manchester United និង Roma
ការប្រកួតរវាង Manchester United និង Roma

លោក Klopp បាននិយាយថា៖

ពួកយើងបានឃើញហើយថា ក្នុងការប្រកួតមួយនោះ Man Utd ពិតជាធ្វើបានល្អមែន។ មួយវិញទៀត Pogba បានបង្ហាញការលេងដ៏ល្អជាថ្មីម្តងទៀតផងដែរ។ ខ្ញុំជឿជាក់ថា Man Utd នៅតែមានឱកាសក្នុងការប្រដេញពិន្ទុជាមួយ Manchester City៕

លោក Jurgen Klopp
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T