លោក Solskjaer បង្ហាញ​ពីទំនុកចិត្តទៅ​លើម្ចាស់​ក្លិប Man Utd

//s9.kh1.co/7a/7afd653758273b63e82354d0c00a6bffe311710a.jpg
កីទ្បា

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Solskjaer បង្ហាញពីទំនុកចិត្តទៅលើម្ចាស់ក្លិប Man Utd។ គ្រូបង្វឹករបស់ក្រុមបីសាចក្រហម Manchester​ United គឺ លោក Ole Gunner Solskjaer បាន​បង្ហាញ​ពីទំនុកចិត្តរបស់លោកទៅលើម្ចាស់ក្លិបបីសាចក្រហម គឺ មហាសេដ្ឋីត្រកូល Glazer

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបីសាចក្រហម Manchester​ United គឺ លោក Ole Gunner Solskjaer បាន​បង្ហាញ​ពីទំនុកចិត្តរបស់លោកទៅលើម្ចាស់ក្លិបបីសាចក្រហម គឺ មហាសេដ្ឋីត្រកូល Glazer​​​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបាននិយាយថា លោកនៅតែមានការទុកចិត្តថា ត្រកូល Glazer​ នឹងនៅតែផ្តល់ការ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុដល់រូបលោក ក្រោយពេលដែលអ្នកគាំទ្ររបស់ក្រុមបីសាចក្រហម Manchester United​ គ្រោង​ធ្វើបាតុកម្មនៅមុនការប្រកួតរបស់ក្លិបជាមួយក្រុមហង្សក្រហម Liverpool។

តាមរយះរបាយការណ៏ដែលត្រូវបានគេដឹងថា អ្នកគាំទ្ររាប់ពាន់នាក់នឹងធ្វើដំណើរទៅកីឡដ្ឋាន Old Trafford នៅមុន​ការប្រកួតជាមួយក្រុម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យដើម្បីសំដែងការមិនពេញ​ចិត្តរបស់​​ពួកគេចំពោះមហាសេដ្ឋីត្រកូល Glazer ។​ ខណៈពេលដែលលោក​ Solskjaer លើកទឹកចិត្តអ្នកគាំទ្រ​ឱ្យធ្វើការតវ៉ាដោយសន្តិវិធី ហើយសំលេងរបស់ពួកគេនេះហើយដែលអ្នកចាត់ការទូទៅរបស់ United ជឿជាក់​ថា​ត្រកូល Glazer នឹងបន្តផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីពង្រឹងក្រុមរបស់គាត់ជាបន្តទៀត៕

ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
លោក Ole Gunner Solskjaer 
លោក Ole Gunner Solskjaer 
ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
ម្ចាស់ក្លិបត្រកូល Glazer ទាំងបីរូប
លោក Ole Gunner Solskjaer 
លោក Ole Gunner Solskjaer 
Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T