Soobin ប្រធានក្រុម​ TXT បង្ហាញពីវិន័យរបស់ផលិតកម្ម BigHit​ លើការញ៉ាំ និងរក្សាគីឡូ

//s9.kh1.co/08/080e4e215e2cd8e6edf6d9c22eef6969f6413b2f.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Soobin ប្រធានក្រុម​ TXT បង្ហាញពីវិន័យរបស់ផលិតកម្ម BigHit​ លើការញ៉ាំ និងរក្សាគីឡូ

កូរ៉េខាងត្បូង៖ កាលពីមួយរយៈកន្លងទៅនេះ Soobin ប្រធានក្រុម TXT និងសមាជិករួមក្រុម Hueningkai បានធ្វើការផ្សាយបន្តផ្ទាល់ជជែកគ្នាជាមួយអ្នកគាំទ្រ ហើយ​ Soobin​ ក៏បានបង្ហើបពីការវិន័យនៃការញ៉ាំក្នុងផលិតកម្ម។ Soobin​ បានសារភាពប្រាប់ថា កាលពីពេលចេញសកម្មភាពក្នុងក្រុមដំបូងនៅសហរដ្ឋអាមេរិច​ ខ្លួនគាត់បានឡើងរហូតដល់​ 6 គីឡូឯណោះក្នុងរយៈពេលត្រឹមមួយខែ។ ក្នុងនាមជាសិល្បករដែលត្រូវថែរាង តើខាងផលិតកម្មគិតយ៉ាងមេចទៅចំពោះការឡើងទម្ងន់នេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Soobin និង Hueningkai
Soobin និង Hueningkai

Soobin បាននិយាយថា: "ពេលទៅធ្វើការនៅអាមេរិក​ ខ្ញុំបាន​ញ៉ាំ​ច្រើនណាស់​។ ញ៉ាំហើយញ៉ាំទៀត។ មកដល់កូរ៉េក៏វិញក៏ថ្លឹងគីឡូខ្លួនឯងហើយឃើញថាឡើង 6 គីឡូ។ ពេលនឹងគឺពិតជាភ្ញាក់ផ្អើលនឹងខ្លួនឯងហើយសូម្បីតែក្រុមការងារក៏ចឹងដែរ ទើបពួកគាត់ប្រាប់ឲ្យខ្ញុំបន្ថយការញ៉ាំដើម្បីសម្រកគីឡូ"។

គាត់ក៏បន្តទៀតថា: "ខាងផលិតកម្មឲ្យខ្ញុំបន្ថយការញ៉ាំតែមានសុវត្ថិភាព​ ប៉ុន្តែពួកគាត់អត់បានបង្ខំខ្ញុំនោះទេ។ ពួកគាត់ឲ្យខ្ញុំញ៉ាំតាមចិត្តចុះ តែក៏ត្រូវចេះគ្រប់គ្រងលើគីឡូខ្លួនឯង"។

Soobin
Soobin

Soobin ក៏ចាប់ផ្ដើមព្យាយាមសម្រកគីឡូខ្លួនឯងរហូតដល់ស្រកបាន​ ៩គីឡូ​ មុនការ comeback បទ​ «RUN​ AWAY»។

គាត់បង្ហាញប្រាប់ទៀតថា តាមពិតទៅគាត់មិនសូវខ្វល់រឿងនឹងប៉ុន្មានទេ គាត់ញ៉ាំតាមចិត្តចង់ហើយកផលិតកម្មក៏មិនថាអ្វីដែរ។ ម៉្យាងទៀតគីឡូគាត់ឡើងនៅពេលទំនេរជារឿងធម្មតាហើយ រហូតដល់រដូវកាលធ្វើការដែលទាមទារការហ្វឹកហាត់ក្បាច់រាំច្រើននិងភាពរវល់ទៀតនោះ គីឡូរបស់គាត់នឹងស្រកដោយឯកឯង។ ម៉្យាងទៀត​ ក្រុម​ TXT​ ទើបតែប្រកាសថានឹងចេញ album ថ្មីមានចំណងជើងថា​ FREEZE នៅថ្ងៃ​ទី​ 31​ ខែ​ ឧសភា​ 2021 នេះហើយ​ ដូច្នេះសូមអ្នកគាំទ្រទាំងអស់ផ្ដល់ជាកម្លាំងចិត្តដល់ TXT ឲ្យបានច្រើនៗផង៕

Phin sophea
Yuri (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T